អ្នកដែលទើបតែ ប្រើប្រាស់ទូរស័ព្ទ iPhone, iPad រឺ iPod លើកដំបូង អាចនឹងមាន ភាពឈឺក្បាល បានបន្តិច ព្រោះអី ដើម្បីបញ្ចូល បទចម្រៀង ទៅក្នុងឧបករណ៍នេះ បានគឺមាន ភាពលំបាកណាស់ មិនអាចដោនឡូដ ចេញពី វេបសាយបាន រឺក៏ចម្លងចូល យ៉ាងងាយស្រួល ដូចទូរស័ព្ទ ម៉ាកដទៃនោះទេ។ Apple ធ្វើបែបនេះ គឺដើម្បីការពារ អោយឧបករណ៍នេះ វាមាន សុវត្ថិភាពខ្ពស់ ផងដែរ ចៀសវាង កុំអោយ ឆ្លងមេរោគ។ យ៉ាងណាមិញ យើងក៏មានវិធី ក្នុងការបញ្ចូល បទចម្រៀង ចូលទៅក្នុងទូរស័ព្ទ iPhone, iPad រឺ iPod Touch បានយ៉ាង ងាយស្រួល ផងដែរ ហើយដើម្បីដឹង អោយកាន់តែ ច្បាស់នោះ សូមតាមដាន ជាមួយយើង ទាំងអស់គ្នា។
តម្រូវការ
- កុំព្យូទ័រមួយគ្រឿង ដែលដំណើរការដោយ Windows
- បានតម្លើងកម្មវិធី iTunes រួចហើយ។ ចុចទីនេះ ដើម្បីដោនឡូដ iTunes
- ដោនឡូដកម្មវិធី SynciOS ដោយ ចុចទីនេះ រួចហើយសូម តម្លើងវាដាក់ ក្នុងកុំព្យូទ័រអ្នក
របៀបបញ្ចូលបទចម្រៀងពីកុំព្យូទ័រ ចូលក្នុង iPhone, iPad, iPod ដោយប្រើ ប្រាស់កម្មវិធី SynciOS
- បើកកុំព្យូទ័រអ្នកឡើង រួចហើយភ្ជាប់ iPhone រឺ iPad ចូលទៅក្នុងកុំព្យូទ័រ តាមរយៈខ្សែ USB
- បើកកម្មវិធី SynciOS ឡើង ដែលយើង បានដោនឡូដ និងតម្លើង អំបាញ់មិញនោះ បន្ទាប់មកទៀត អ្នកនឹងឃើញ កម្មវិធីនេះ បង្ហាញឈ្មោះ ទូរស័ព្ទអ្នកឡើង
- ចុចលើពាក្យ Media > Import រួចហើយ ជ្រើសរើស យកឯកសារ ចម្រៀង .mp3 ណាមួយ ដែលអ្នក ចង់បញ្ចូល វាដាក់ចូល ក្នុងទូរស័ព្ទ ដោយអាចជ្រើសរើស យកម្តងមួយ ក៏បាន ម្តងទាំងអស់ក៏បាន។ បន្ទាប់ពី ជ្រើសរើសហើយ ចុច Open នោះចម្រៀង ទាំងអស់ នឹងត្រូវបាន ចម្លងចូល ទៅក្នុង iPhone, iPad រឺ iPod Touch ជាក់ជា មិនខាន។
- បន្ទាប់ពីវាបានចម្លងបានដោយជោគជ័យហើយ សូមចូល ទៅបើក កម្មវិធី Music នៅក្នុង iPhone, iPad, iPod Touch របស់អ្នក នោះអ្នកនឹង ឃើញ មានចម្រៀង ជាច្រើនដែល អ្នកបាន បញ្ចូលជាក់ជាក់ ជាមិនខាន។
សូមសាកល្បង បញ្ចូលបទចម្រៀង តាមកម្មវិធីនេះ ទាំងអស់គ្នាណា ព្រោះអីវាមានភាព ងាយស្រួល ក្នុងការបញ្ចូល ចម្រៀង ហើយល្បឿន នៃការចម្លង ក៏លឿនខ្លាំង ណាស់ដែរ។ ក៏សូមបញ្ជាក់ ផងដែរថា ក្នុងពេល ប្រើប្រាស់ កម្មវិធីនេះ អ្នកមិនគប្បី បើកកម្មវិធី iTunes ប្រើជាមួយគ្នា នោះទេ ហើយនៅពេល ដែលកម្មវិធី iTunes ដំណើការ សូមបិទ Sync ចោល ដើម្បីកុំអោយ ចម្រៀងដែលយើង បញ្ចូលវាបាត់។ អ្នកទាំងអស់គ្នា ក៏អាចសាកល្បង កម្មវិធី ដទៃទៀត ដែលមាន សមត្ថភាព ស្រដៀងគ្នានេះដែរ ដូចជា Tongbu Assistant, និង iExplorer ជាដើម។
ឆ្ងល់ទេ ហេតុអ្វីបានជា យើងមិនគួរ ចម្លងបទចម្រៀង តាមកម្មវិធី iTunes? ព្រោះអី វាសាំញ៉ាំ ហើយ ទូរស័ព្ទមួយ អាចប្រើ ជាមួយតែ កុំព្យូទ័រមួយ ប៉ុណ្ណោះ ប្រសិនបើអ្នកប្រើ កុំព្យូទ័រដទៃ កម្មវិធី iTunes នោះ នឹងធ្វើការ Sync ហើយលុប ឯកសារ របស់អ្នកចោល ថ្មីទាំងអស់។
0 comments:
Post a Comment