មនុស្សតិចណាស់ដែលគិតថានឹងទិញទូរស័ព្ទ iPhone
បើកពីប្រអប់ថ្មីៗមកប្រើ
ក្រៅពីនោះអ្នកផ្សេងទៀតតែងរមែងទិញរបស់មួយទឹក (Second Hand)
ព្រោះវាមានតម្លៃធូរថ្លៃ
ទៀតសោតបើចង់លក់ចេញប្ដូរស៊េរីគឺមិនសូវខាតច្រើន។ ម្ល៉ោះហើយ
Sabay សូមចែករំលែកនូវបទពិសោធន៍នៃការធ្វើតេស្តទូរស័ព្ទ iPhone
មួយទឹកទាំង ៧ ចំណុចដែលអ្នកមិនគួររំលង មុននឹងសម្រេចទិញ iPhone
ណាមួយ។
១.មើលតួម៉ាស៊ីន ៖
ពិតណាស់របស់មួយទឹមិនស្អាតដូចថ្មីនោះទេ ប៉ុន្តែយើងអ្នកប្រើក៏មិនចង់បានរបស់ដែលមិនល្អពេកនោះដែរ បែបនេះអ្នកគួរត្រួតពិនិត្យឱ្យបានដិតដល់នូវសំបកតួម៉ាស៊ីនទាំងមុខក្រោយ ហើយគែមព័ទ្ធជុំវិញ តើមានស្នាមក្រឡិតច្រើនឫអត់? (ជាពិសេស iPhone ពណ៌ខ្មៅ គឺត្រូវពិនិត្យឱ្យបានដិតដល់មែនទែន)។
២.មើលអេក្រង់និង Touch ៖
ផ្នែកដែលមានតម្លៃថ្លៃជាងគេនៃ iPhone គឺអេក្រង់។ ឧបមាថាបើទូរស័ព្ទមួយតឹកដែលអ្នកបម្រុងទិញនោះជាប់កញ្ចក់ការពារ (Screen Protector) អ្នកគួរសូមបកមើលឱ្យអស់ចិត្ត តើវាមានស្នាមជាំឫឆ្កូតខ្លាំងកម្រិតណា? ជាពិសេសត្រូវចេះពិនិត្យមើល Touch ចូលត្រង់កម្មវិធី Message និង Call ធ្វើការវាយបញ្ចូលអក្សរនិងលេខគ្រប់តួ តើវាដំណើរការល្អឫខុសប្រក្រតីត្រង់បែបណា?
៣.កាមេរ៉ាមុខក្រោយ ៖
ចំណុចនេះនរណាក៏ត្រូវការដែរ ព្រោះការថតរូបសុទ្ធសឹងជាចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ សូមចូលមើលកម្មវិធី Camera ហើយតេស្តមើលទាំងកាមេរ៉ាមុខនិងក្រោយ ថតទៅមានលក្ខណៈព្រាលឫអត់? អ្វីដែលកាន់តែចាំបាច់ កុំភ្លេចពិនិត្យមើលកញ្ចក់កាមេរ៉ាក្រោយ ជួនកាលកាមេរ៉ាខ្លះមានភាពបែកប្រេះស្រាំ រហូតត្រូវតម្រូវឱ្យយើងទាមទារប្ដូរគ្រាប់កាមេរ៉ាថ្មី។
៤.ផ្នែកគ្រឿងបន្ទាប់បន្សំ ៖
ក្រៅពីនោះអ្វីដែលចាំបាច់ពិនិត្យបន្ថែមទៀត គឺ Speaker បញ្ចេញសម្លេង, Mic ស្រូបសម្លេង និងរន្ធដោតកាសជាដើម។ គួរបើកចម្រៀងស្តាប់ ហើយបើកសម្លេងឱ្យអស់ តើវាមានលឺបែកឫក៏អត់? បើអាចសូមធ្វើការខលចេញចូលជាមួយអ្នកដទៃ ដែលនៅឆ្ងាយពីយើង ហើយសាកល្បងសួរឆ្លើយឆ្លងជាមួយគេថាលឺច្បាស់កម្រិតណា? (គាប់ជួនពេលនោះ អ្នកក៏អាចពិនិត្យ Sensor ងងឹតពេលកំពុងខលបាន ដោយពេលដាក់ទូរស័ព្ទនៅជិតត្រចៀក តើវាងងឹតឫអត់?)
៥.ថាមពលថ្ម ៖
អ្នកអាចបើកបង្ហាញភាគរយថ្ម ហើយអង្គុយចុចលេងមួយភ្លែត តើវាស្រកថ្មលឿនឫអត់? បើចង់ដឹងរហ័សអ្នកអាចសាកល្បងចុចចូលកាមេរ៉ា ហើយថតរូបឱ្យច្រើនសន្លឹកជាប់គ្នា ជាមួយការបើក Flash LED បើកំពុងថតសុខៗវារលត់នោះគឺខូចថ្មហើយ។
៦.គ្រាប់ប៊ូតុង ៖
សម្រាប់ iPhone មានប៊ូតុង ៣ ផ្នែករួមមាន Lock Screen, Home និង
Volume Up/Down ដោយប៊ូតុងទាំង ៣ នេះ អ្នកត្រូវចុចទាំងអស់
តើវាចុចស្រួលទេ? មានខូចឫស្អិតបែបណាទេ?
សូមពិនិត្យឱ្យដិតដល់។
៧.ពិនិត្យ iCloud ៖
បើទូរស័ព្ទ iPhone ជាប់ iCloud តម្លៃដោះបច្ចុប្បន្នគឺមិនក្រោម ៥០ ដុល្លារឡើយ។ កាលពីមុនអ្នកអាចឆែកបានតាមគេហទំព័ររបស់ Apple ផ្ទាល់ ប៉ុន្តែពេលនេះគឺមិនអាចទៀតឡើយ ដើម្បីកុំឱ្យសៅហ្មងចិត្តច្រើន អ្នកគ្រាន់តែធ្វើការ Erase All Content and Settings នៅក្នុងកម្មវិធី Settings ជាកាស្រេច បើវាជាប់ iCloud នោះអ្នកមិនអាចធ្វើការ Activate ចូលមកក្នុង Home Screen បានឡើយ។
សរុបមកវិញសម្រាប់ការរ៉ាយរ៉ាប់ខាងលើនេះ វាមិនជាបានក្បោះក្បាយគ្រប់ផ្នែកនៃការតេស្តទាំងអស់នោះទេ គ្រាន់ថាបើនិយាយពីចំណុចខ្លឹមនិងគ្រឿងនៃទូរស័ព្ទ iPhoneដែលមានតម្លៃជួសជុលថ្លៃ គឺមិនអាចរំលងចំណុចខាងលើបានឡើយ៕

0 comments:
Post a Comment