បច្ចេកវិទ្យាបណ្ដាញប្រព័ន្ធទូរសព្ទចល័តបែងចែកជា ២ រវាង
GSM និង CDMA។
ក្នុងប្រទេសកម្ពុជាក្រុមហ៊ុនទូរសព្ទស្ទើរតែទាំងអស់ប្រើប្រាស់បណ្តាញ
GSM សម្រាប់ការផ្តល់សេវាទំនាក់ទំនងដល់អតិថិជន។
តើបណ្ដាញទាំងពីរខុសគ្នាដូចម្ដេច ហើយប្រយោជន៍របស់វាយ៉ាងម៉េចដែរ?
+អ្វីទៅជា GSM?
GSM ឫពាក្យពេញ Global System for Mobile Communications ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ នៅអឺរ៉ុប។ GSMS ប្រើប្រាស់ជាង ២១០ ប្រទេស ជាពិសេសក្នុងទ្វីបអាស៊ីនិងអឺរ៉ុប និងត្រូវគេចាត់ទុកជាប្រព័ន្ធបណ្ដាញស្តង់ដារ សម្រាប់ទំនាក់ទំនងជាសកល។
ប្រើប្រាស់ប្រេកង់បួនខុសៗគ្នាដូចជា 900 MHz និង 1800 MHz នៅអាស៊ី និងអឺរ៉ុប និង 850 MHz និង 1900 MHz ប្រើនៅអាមេរិកខាងជើងនិងខាងត្បូង។
GSM ប្រើវ៉ារ្យង់ TDMA ដែលបែងចែកជាក្រុមប្រេកង់ក្នុងការបញ្ជូនសម្លេងទៅក្នុងបណ្ដាញច្រើន។
+អ្វីទៅជា CDMA?
CDMA ឫពាក្យពេញ Code Division Multiple Access បង្កើតឡើងដោយក្រុមហ៊ុន Qualcomm Inc នៅទឹកដីអាមេរិកនាឆ្នាំ ១៩៩៥ ។
ប្រើប្រាស់ប្រេកង់ CDMA2000 និង WCDMA (តំណាងឱ្យ 3G) បច្ចុប្បន្នមានមិនដល់ ១៨ ភាគរយទេ នៃអ្នកប្រើប្រាស់សរុបដែលប្រើប្រាស់ CDMA។ ក្រុមហ៊ុនមួយចំនួននៅអាមេរិករួមមាន Verizon Wireless និង Sprint បានដំណើរការបណ្តាញ CDMA សម្រាប់អតិថិជន ក៏ដូចជាក្នុងប្រទេសផ្សេងទៀតរួមមានកូរ៉េខាងត្បូងនិងរុស្សី។
ប្រិយមិត្តអាចចុចត្រង់តំណនេះបាន ដើម្បីដឹងថាក្រុមហ៊ុនណាខ្លះ ប្រើបណ្ដាញ CDMA?
(https://www.cdg.org/worldwide/)
អត្ថប្រយោជន៍នៃភាពខុសគ្នា?
របាយការណ៍មួយបង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធទូរសព្ទចល័តលើពិភពលោកសរុបជាង ៧៥ ភាគរយ ប្រើបណ្ដាញ GSM និង ២៥ ភាគរយ ប្រើបណ្ដាញ CDMA។ និយាយពីគុណភាពនៃការបញ្ជូនសម្លេងតាមរលកវិទ្យុសកម្ម បណ្តាញ GSM អាចធ្វើបានល្អជាង CDMA ព្រោះទំហំប្រេកង់របស់ CDMA ភាគច្រើន ប្រើត្រឹម 850 MHz (1900 MHz មានប្រើតិចបំផុត) ចំណែកឯស្តង់ដារទំហំរបស់ GSM រួមមាន 850/900/1800/1900 MHz។
បើយើងធ្វើដំណើរទៅក្រៅប្រទេសហើយភ្ជាប់សេវា Roaming ភាគច្រើនអាចប្រើប្រាស់បានតាមបណ្តាប្រទេសសឹងជុំវិញពិភពលោក ព្រោះក្រុមហ៊ុននៅតំបន់ទាំងនោះច្រើនតបណ្ដាញ GSM ខណៈ CDMA គឺមានភាគតិចបំផុត។ ទៀតសោតក្រុមហ៊ុនដែលតបណ្តាញ CDMA រមែងមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការប្រើប្រាស់សេរីទូទាំងពិភពលោកនោះទេ។
ក្រៅពីនោះសម្រាប់ការដោះដូរស៊ីម បើអ្នកប្រើបណ្ដាញ GSM អាចធ្វើការគ្រប់គ្រងដោះដូរស៊ីមតាមតំបន់បាន ប៉ុន្តែ CDMA គឺមិនអនុញ្ញាតឡើយ ដោយអាចប្រើបានត្រឹមតែក្នុងស្រុកប៉ុណ្ណោះ។ (កុំច្រឡំជាមួយទូរសព្ទ Lock និង Unlock)
សរុបរួម:
សរុបជាន័យរួមយោងតាមគេហទំព័រជាច្រើន ជំរុញឱ្យអ្នកប្រើប្រាស់ជ្រើសរើសយកបណ្ដាញ GSM ពីព្រោះវាងាយស្រួល និងអាចប្រើបាននៅច្រើនតំបន់ទូទាំងពិភពលោក៕

0 comments:
Post a Comment