សប្ដាហ៍នេះ Sabay បន្តចែករំលែកពាក្យបច្ចេកទេសថ្មីៗមួយចំនួនទៀតពី iPhone ដូចជា 4K, HDR និង 3D Touch។
+4K
និយាយពី 4K អ្នកប្រើ iPhone ប្រាកដជានឹកដល់ការថតវីដេអូលើទូរសព្ទ។ ជាខ្នាតគុណភាពនៃរូបភាពដែលបង្ហាញពីអេក្រង់នៃឧបករណ៍ណាមួយ។ កម្រិតស្តង់ដាររបស់វាគឺ ៤,០៩៦ x ២,១៦០ ភីកសែល។
បើយើងផ្ដោតទៅលើទូរសព្ទ iPhone ការថតវីដេអូកម្រិត 4K គឺមានចាប់ពីទូរសព្ទ iPhone 6s ឡើងទៅ ដោយស៊ីអង្គផ្ទុកនៃការថតទំហំ 375MB ក្នុងមួយនាទី ហើយគេបានបញ្ជាក់ថា iPhone ទំហំ 16GB អាចថតវីដេអូ 4K បាន ៤០ នាទី ប៉ុណ្ណោះ ហើយទំហំ 128GB អាចថតបានប្រហែល ៦ ម៉ោងនៃវីដេអូកម្រិតនោះ។
+HDR
HDR ជាការកំណត់ Settings មួយនៃកម្មវិធីកាមេរ៉ារបស់ iPhone ហើយពាក្យពេញរបស់វាគឺ High Dynamic Range។ មុខងារនេះអាចជួយឱ្យការផ្ដិតយករូបភាពមានភាពប្រសើរជាងការផ្ដិតធម្មតា ជាពិសេសទៅតាមស្ថានភាពទីតាំងដូចជាកន្លែងខ្វះពន្លឺ និងមានពន្លឺចាំងជ្រុល។
យ៉ាងណាមិញក្នុងទីតាំងខ្លះ វាក៏ផ្ដល់ផលអវិជ្ជមានបន្តិចបន្តួចផងដែរ បើយើងបើកមុខងារ HDR រាល់ពេលថត។ ក្រៅពីនោះបើអ្នកចង់ថតលើកម្មវត្ថុដែលមានលក្ខណៈរស់រវើក ឫថតរូបភាពច្រើនសន្លឹកក្នុងពេលតែមួយ អ្នកគួរតែបិទមុខងារ HDR ព្រោះវាធ្វើឱ្យការផ្ដិតយកមានលក្ខណៈយឺត។
ប្រភពគេហទំព័រមួយបានណែនាំឱ្យអ្នកប្រើប្រាស់ iPhone បើពុំចាំបាច់ កុំបើកមុខងារ HDR នៅពេលថត ព្រោះជាធម្មតាវាធ្វើការផ្ដិតយករូបភាពច្រើនសន្លឹក ដើម្បីចម្រាញ់ចេញជារូបភាពប្រសើរមួយ។ ម្ល៉ោះហើយទំហំផ្ទុកនៃរូបភាពនេះ ក៏ស៊ីធំជាងរូបភាពធម្មតាផងដែរ។
+3D Touch
3D Touch ជាបច្ចេកវិទ្យាមុខងារពិសេសម្យ៉ាង ដែលផ្ដើមមាននៅលើ iPhone 6s ឡើងទៅ។ រាល់ពេលដែលអ្នកប្រើម្រាមដៃសង្កត់ខ្លាំងនៅលើអេក្រង់ ឫកម្មវិធីណាមួយ នោះវានឹងបង្ហាញជម្រើស (Option) ជាច្រើនដល់អ្នក។
ដំណើរការរបស់វា ទាក់ទងទៅនឹងផ្នែកគ្រឿងបង្កប់ក្រោមអេក្រង់ Retina របស់ iPhone។ អាចចាប់បានពីកម្លាំងនៃសម្ពាធសង្កត់មកលើអេក្រង់។ យ៉ាងណាមិញវាមិនគាំទ្រដល់ពពួលថេបប្លែត iPad នោះទេ ដោយទោះបីជា iPad Pro 9.7/10.5 និង 12.9 ជំនាន់ក្រោយក្ដី ហើយសូម្បីតែ iPhone SE ក៏ដោយ។

0 comments:
Post a Comment