មានមនុស្សជាច្រើនប្រហែលជាចង់ហើយថាក្នុងសង្វាក់ផលិតកម្មផលិតខ្សែភាពយន្តហូលីវូដ
តើក្រុមការងារមួយៗបានប្រើប្រាស់កម្មវិធីអ្វីខ្លះ
ទើបអាចបង្កើតចេញជា Effect ស្អាតៗលក្ខណៈ 3D ឬ
ធ្វើជារូបតុក្កតាជាដើម។
អ្នកជំនាញខាងផ្នែកភាពយន្តមួយរូបដែលមានគណនី Quora ឈ្មោះ KC McLaughlin បានឆ្លើយតបនឹងសំនួរខាង ដូចតទៅនេះ៖
#សម្រាប់ការកាត់ត
@ EditShare Lightworks ៖ Lightworks ក៏ធ្លាប់ជាគូប្រជែងដ៏ខ្លាំងក្លាមួយដែលដើរទន្ទឹមនឹង Avid ប៉ុន្តែប្រជាប្រិយភាពរបស់វាបានធ្លាក់ចុះមិនដូចពីមុនឡើយ។
@ Adobe Premiere ៖ Premiere ពេញនិយមច្រើនសម្រាប់ផលិតកម្មមិនមែនបែបហូលីវូដ ប៉ុន្តែក៏មានភាពយន្តល្បីៗដូចជា Deadpool ចេញផ្សាយឆ្នាំ ២០១៦ បានប្រើកម្មវិធីនេះដើម្បីកាត់តប្លង់។
@ Apple Final Cut ៖ ធ្លាប់ជាកម្មវិធីល្បីមួយដែរ ប៉ុន្តែប្រជាប្រិយភាពបានធ្លាក់ចុះវិញ។ បច្ចុប្បន្ននេះទទួលបានការពេញនិយមពីសំណាក់ក្រុមអ្នកផលិតកុនឯករាជ្យ។
#ការលេង Effect បែប 3D
@ The Foundry Nuke ៖ Nuke ជាកម្មវិធីស្តង់ដារក្នុងសហគ្រាសភាពយន្តសម្រាប់ការបង្កើត Effect បែប 3D ដូចពិតៗ។ កម្មវិធីនេះត្រូវគេប្រើសម្រាប់ស្ទើរគ្រប់ភាពយន្តហូលីវូដ និង កម្មវិធីទូរទស្សន៍ជាច្រើន។
@ Adobe After Effects ៖ After Effects ពេញនិយមសម្រាប់ក្រុមផលិតកុនឯករាជ្យច្រើនជាង និង សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែត្រូវបានគេប្រើតិចតួចបំផុតក្នុងវិស័យភាពយន្តហូលីវូដ។
@ Blackmagic Fusion ៖ Fusion ក៏ជាជម្រើសកម្មវិធីដ៏ពេញនិយមមួយសម្រាប់ភាពយន្តហូលីវូដ ហើយការទិញយកកម្មវិធី Fusion របស់ក្រុមហ៊ុន Blackmagic កាន់តែធ្វើឲ្យកម្មវិធីនេះទទួលបានការគាំទ្រច្រើន។
#កែពណ៌
#3D
@ Autodesk Maya ៖ Maya ជាកម្មវិធី 3D ពេញនិយមជាងគេ។ វិចិត្រករ 3D ភាគច្រើនត្រូវបានបង្វឹកដោយប្រើកម្មវិធី Maya នេះឯង។
@ Autodesk 3Ds Max ៖ សម្រាប់ក្រុមផលិតកុនឯករាជ្យ និង ការផលិតហ្គេម គេនិយមប្រើ 3Ds Max ជាង ប៉ុន្តែក៏មានភាពយន្តហូលីវូដជាច្រើនប្រើកម្មវិធីនេះដែរ។
@ Side Effects Houdini ៖ Houdini ជាកម្មវិធីដ៏ល្អប្រើសម្រាប់ច្នៃម៉ូដែលនៃការបំផ្ទុះ និង ការកម្ទេចជាដើម។
#ការ Render
@ V-Ray ៖ ពេញនិយមសម្រាប់ការ Render លើ GPU ល្បឿនលឿន៕
0 comments:
Post a Comment