Friday, March 17, 2017

នៅ​ពេល​ប្រិយមិត្ត​បើក Firefox  Google Chrome ​ចង់​ស្វែង​រក​ព័ត៌មាន​ផ្សេងៗ ​សម្រាប់​ស្រាវជ្រាវ​បន្ថែម​នៅ​លើ​កុំព្យូទ័រ ប៉ុន្តែ​តួ​អក្សរ​ខ្មែរ​ទាំង​​អស់​គ្រប់​វិបសាយ​បែរ​ជា​មាន​ទំហំ​តូចៗ ​​ ​បើ​ចង់​លេង​​បណ្ដាញ​សង្គម​ហ្វេក​បុក​វិញ​កាន់​តែ​យ៉ាប់​ទៀត ព្រោះ​ពិបាក​​មើល​​តួ​អក្សរ។



 ពេល​នេះ Sabay ណែនាំ​គន្លឹះ​ខ្លីៗ​​នេះ សម្រាប់​​ប្រិយមិត្ត​​​បាន​ស្វែង​យល់​ដូច​ខាង​ក្រោម

+ចំពោះ  Firefox
បើក Microsoft Word ​រួច​មក​​​​​ Copy Font អក្សរ​ខ្មែរ​ដែល​ប្រិយមិត្ត​​គិត​ថា​ងាយ​ស្រួល​អាន បន្ទាប់​មក​បើក Tab ថ្មី​មួយ​នៅ​លើ Firefox  ​ហើយ​​វាយ​ពាក្យ​ថា  "about:config" ​ចុច Enter ​រួច​វាយ​ពាក្យ​ថា "kh" នោះ​ប្រិយមិត្ត​​ត្រូវ​ស្វែង​រក​​កន្ទុយ​ពាក្យ​​ ២គឺ serif.x-khmr និង serif.x-western រួច​ចុច​ Mouse ស្ដាំ​យក​ពាក្យ Modify ​និង​ចុង​ក្រោយ Past ពាក្យ​​​នោះ​ចូល​ជា​ការ​ស្រេច។

+ចំពោះ Chrome
​បើក Tab ថ្មី​មួយ​ហើយ​ចុច​លើ Menu  ជ្រើស​យក Setting អូស​ចុះ​ក្រោម​យក​ពាក្យ ថា "Show advanced settings..." ជ្រើស​យក Web Content ->Customize Fonts.. ​បន្ទាប់​មក​ឃើញ​ជម្រើស​បួន រួច​កំណត់​ Font ដែល​​​​ប្រិយមិត្ត​​គិត​ថា​ងាយ​ស្រួល​អា​ន រួច​ចុច​ Done ជា​ការ​ស្រេច ​ប៉ុន្តែ​​ប្រសិន​បើ​ប្រិយមិត្ត​ចង់​ប្តូរ​​ទំហំ​អក្សរ​ម្ដង​ទាំង​អស់​ចុច​លើ Advanced font setting



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget