គ្រាន់តែឃើញចំណងជើងប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ច្បាស់ ហើយថាកម្មវិធី
Cydia នៅលើ
iDevice របស់
Apple នោះជាអ្វី។
យ៉ាងណាមិញ ដើម្បីយល់ដឹងពី
Cydia ឱ្យរឹតតែស៊ីជម្រៅ
ទំព័រនេះ Sabay សូមចែករំលែកចំណេះដឹងដល់ប្រិយមិត្តដែលនៅស្រពិចស្រពិលដូចតទៅ។
តាមធម្មតា មិនថាអ្នកប្រើ iPhone iPod ឬ iPad ទេ
គឺសុទ្ធតែចង់បាន Cydia។

តើហេតុអ្វីបានជាត្រូវការ Cydia យ៉ាងនេះ? មិនពិបាកយល់ទេ
Cydia ជាកម្មវិធី (application) ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS អាចឱ្យអ្នកប្រើរកមើលកញ្ចប់
software ដោយការបញ្ចូលប្រភព
(add source)។
កម្មវិធីមួយចំនួនមានតែនៅលើ Cydia
ប៉ុណ្ណោះ ដោយឡែក App
Store ពុំមាននោះទេ ជាក់ស្ដែងដូចជា vShare ជាដើម។
អាចនិយាយបានថា Cydia គឺជាកម្មវិធីឯករាជ្យមិនមែនជារបស់
Apple (third-party) ដំណើរការនៅលើ iPhone
iPad និង iPod
touch ក៏និយាយបានថា ជាកម្មវិធីចាំបាច់មួយសម្រាប់បើកផ្លូវឲ្យអ្នកប្រើ
iPhone, iPod Touch & iPad អាចបញ្ចូលកម្មវិធីដោយឯករាជ្យ ឬកម្មវិធីដែលបង្កើតដោយអ្នកអភិវឌ្ឍន៍កម្មវិធីណាក៏បាន។
Cydia ផ្ទុកនូវបណ្ដុំកម្មវិធីជាច្រើន
ដែល App Store គ្មាន ហើយក៏ផ្ដល់នូវកម្មវិធីយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ដាក់ឲ្យទាញយកដោយសេរី
និងខ្លះគិតថ្លៃក្នុងតម្លៃទាប។
រាល់កម្មវិធីសម្រួលដល់ដំណើរការ និងកម្មវិធីបន្ថែមមុខងារដ៏សំបូរបែបជាច្រើន
អាចរកបាននៅក្នុង Cydia ខណៈដែល
App Store ពុំមាន។
Cydia ត្រូវបានអភិវឌ្ឍន៍ដោយលោក
Jay Freeman ឬហៅថា
Saurik ដែលលោកបានដាក់ចេញឱ្យដំណើរការដំបូងនៅកុម្ភៈ
ឆ្នាំ ២០០៨៕
0 comments:
Post a Comment