Thursday, March 23, 2017


ដូច​ដែល​ Sabay បាន​លើក​ឡើង​ថា​ការ​ Jailbreak iOS 8.O និង iOS 8.1 នៅ​ឡើយ​មិន​ទាន់​ដំណើរ​ការ​ស្រួល​បួល​ទេ​ ចំណែក​ Cydia ក៏​មិន​មាន​ដែរ។ ដូច​នេះ​ Sabay សូម​ណែ​នាំ​វិធី​ដំឡើង​ Cydia ពេល​ដែល​ប្រិយមិត្ត​បាន​ Jailbreak iDevices របស់​ប្រិយមិត្ត​នឹង​ Pangu




 
តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​សូម​អនុវត្ត​វិធី​ខាង​ក្រោម​ទាំង​អស់​គ្នា៖

១. iDevices ត្រូវ​​​ Jailbreak ជា​មុន​សិន ដើម្បី​មើល​វិធី​ Jailbreak ចុច​ត្រង់​នេះ...

២. ត្រូវ​​ដំឡើង​ OpenSSH ជា​មុន​សិន

ក. ភ្ជាប់​ iDevices ប្រិយមិត្ត​ទៅ​ ​នឹង Wi-Fi network បន្ទាប់​មក​ ចុច​លើ​រូប​ Pangu icon នៃ​ home screen

ខ. បន្ទាប់​មក​ចុច​លើ OpenSSH option

គ. ចុច​លើ Install ខាង​លើ​នៃ​ស្តាំ​ដៃ ហើយ​រង់​ចាំ​នៃ​ដំណើរ​ការ​ចប់​ហើយ​ចាំ​ចាក​ចេញ

៣. ដំណាក់កាល​ត្រូវ​ដំឡើង​ Cydia

  • ភ្ជាប់ iDevices ប្រិយមិត្ត​ទៅ​នឹង​ PC

ក. ចុច​ត្រង់​នេះ​... ដើម្បី​ទាញ​យក​ Cydia .deb file
ចុច​ត្រង់​នេះ​... ដើម្បី​ទាញ​យក cydia-Iproj file
ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក CyberDuck SFTP  មក​ដំឡើង​លើ Mac និង Windows​



ខ. ទុក​ .deb files នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ បន្ទាប់​មក​​ត្រូវ​តែ SFTP ទៅ​ក្នុង​ iDevices របស់​ប្រិយមិត្ត។ ធ្វើ​បែប​នេះ​ សម្រាប់ Mac គួរ​តែ​ប្រើ Cyberduck ចំណែក​ឯ​អ្នក​ប្រើ Windows ត្រូវ​តែ​ជ្រើស​រើស​យក WinSCP


គ. ត្រូវ​តែ​ភ្ជាប់​ទៅ​​ WiFi ណា​មួយ​ព្រម​គ្នា​រវាង​ iDevices និង PC (Mac និង Windows) បន្ទាប់​មក​វាយ​បញ្ចូល​ iP Address នោះ​ទៅ​ក្នុង​ SFTP ឲ្យ​ដូច​គ្នា(Setting → Wifi → “i”)





 
ឃ. នៅ​លើ SFTP client, សម្រាប់​ការ​បំពេញ​ចន្លោះ​នៅ​ក្នុង IP address ដ៏​ល្អ​គឺ "root" fសម្រាប់ username ហើយ "alpine" សម្រាប់ password


ង. នៅ​ពេល​ដែល​កម្មវិធី​ File នៃ Browser ​មួយ​បាន​លេច​ឡើង បន្ទាប់​ទម្លាក់​ឯកសារ .deb ក្នុង​ថត root នៃ​នៃ​ iDevices របស់​ប្រិយមិត្ត។


ច. នៅ​ត្រង់​ចំនុច​នេះ​យើង​ឃើញ​មាន​ផ្ទាំង​មួយ បន្ទាប់​មក​ចាប់​ផ្តើម​ SSH command line ដោយ​ Windows​ ចុច​ (Ctrl + T) ចំណែក​នៅ​លើ Mac ចុច​ ( + T)


៤. ចុង​បញ្ចប់​ប្រិយមិត្ត​ត្រូវ​តែ​ដំណើរការ command ខាង​ក្រោម៖

ក.សម្រាប់​ Mac ដោយ​ចូល​ទៅ​កាន់ Go → Send Command បន្ទាប់​មក paste command ខាង​ក្រោម​ ហើយ​ចុច Send

dpkg --install cydia-lproj_1.1.12_iphoneos-arm.deb cydia_1.1.13_iphoneos-arm.deb


ខ. Reboot iDevices របស់​ប្រិយមិត្ត សម្រាប់ Mac ចូល​ទៅ​កាន់ Go → Send Command បន្ទាប់​មក វាយ​ពាក្យ reboot ហើយ​ចុច Send ជាការ​ស្រច



ចំណាំ៖ Cydia Substrate គឺ​មិន​ទាន់​បាន updated នៅ​ឡើយ​ទេ​សម្រាប់ iOS 8 ហើយ Tweaks jailbreak ទាំង​អស់​គឺ​មិន​អាច​ដំណើរ​ការ​នៅ​ឡើយ​ទេ។ ចំណែក​ Jailbreak Tool មួយ​នេះ​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ដូច​នេះ Pangu អាច​នឹង​មាន​កំណែ​ប្រែ​ថ្មី​សម្រាប់​ Versions ក្រោយៗ។

៥. ដំណើរ​ការ​ដំឡើង Cydia

ចូល​ទៅ​កាន់ var → root → media → cydia → AutoInstall បន្ទាប់​មក​ paste cydia files នៅ​ត្រង់​នោះ​តែ​ម្តង បន្ទាប់​មក restart iDevices របស់​ប្រិយមិត្ត​ជា​ការ​ស្រេច។

http://youtu.be/i_A5wyVsq0o


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget