អ្នកទិញ ឬប្រើប្រាស់ iPhone/iPad មួយភាគមិនសូវខ្វល់និងយល់ពី
jailbreak គឺទិញភ្លាមឲ្យគេ jailbreak ដាក់កម្មវិធីឲ្យភ្លាម។
មួយភាគក៏យល់ច្បាស់ រហូតដល់អនុវត្ត (jailbreak)
ខ្លួនឯង ដោយមិនចាំបាច់ពឹងជាងទូរសព្ទ។ ប៉ុន្តែ
ពួកគេប្រហែលជាពុំដឹងថា iPhone/iPad របស់ពួកគេ
អាចកំពុងប្រឈមបញ្ហានោះឡើយ។
ទំព័រនេះ Sabay សូមបង្ហាញចំណេះដឹងខ្លីៗខ្លះទាក់ទងនឹង
jailbreak សម្រាប់ប្រិយមិត្តប្រើប្រាស់
iOS device៖
* អ្វីជា jailbreak?
Jailbreak ជាដំណើរការនៃការកែប្រែ
software លើ
iPhone/iPad ដោយប្រើ software ជំនួយរបស់ក្រុមhacker ដើម្បីលុបចោលរាល់ការបិទមុខងារ (limitation/restriction)
ដែលដាក់ដោយ Apple។ Apple កំណត់ថា
មានតែ software ក្នុង
App Store តែមួយប៉ុណ្ណោះ
អាចដំឡើងលើ iPhone/iPad បាន។
* ហេតុផល ៤ យ៉ាង គួរ jailbreak
- អាចដំឡើងកម្មវិធី (app)
ដែលដោនឡូតពីវិបសាយផ្សេងៗ
មិនចាំបាច់តែកម្មវិធីពីក្នុង App
Store មួយមុខនោះឡើយ
- អាចបន្ថែមមុខងារពិសេសៗជាច្រើន
ងាយស្រួលជាងកម្មវិធីកំណត់ជាស្រេច (default)
ក្នុង iOS
- អាចកំណត់ កែប្រែរូបរាង user
interface និង icon របស់កម្មវិធីផ្សេងៗបាន
- ដំឡើងពុម្ពអក្សរ និងក្ដារចុចខ្មែរ (សម្រាប់ iOS 7 ចុះក្រោម)។
* ហេតុផល ៤ យ៉ាង មិនគួរ jailbreak
- អ្នករំលោភលើ software
license agreement។ មានន័យថា
សេវាកម្មធានាលើ software សម្រាប់ iOS
device របស់អ្នក គ្មានសុពលភាព។
បើសិនពេលកំពុង jailbreak សម្រាប់តែ iPhone/iPad
មានបញ្ហាមិនអាចប្រើបាន Apple មិនទទួលខុសត្រូវឡើយ។
- iPhone/iPad គ្មានប្រឈមនឹងបញ្ហាសុវត្ថិភាព
ឬទិន្នន័យឯកជនភាព
ព្រោះអ្នកបានដំឡើងកូដរបស់ hacker។ ម្យ៉ាងទៀត
កម្មវិធីក្រៅ App Store អាចមានមេរោគ កុងគ្នា (ជាពិសេស tweak លើ Cydia) និងឧស្សាហ៍គាំង ជាហេតុធ្វើឲ្យ
iPhone/iPad អ្នកដំណើរការមិនស្រួល។
- iPhone/iPad អាចមានបញ្ហាសំឡេង
ឧស្សាហ៍គាំង ប្រើៗ restart ខ្លួនឯង កម្មវិធីលែងដំណើរការស្រួល
ប្រើឆាប់ក្ដៅថ្ម
ហើយថ្មទៀតសោតឆាប់អស់។
- ពុម្ពអក្សរខ្មែរមានស្រាប់ចាប់ពី iOS 8 ឡើងទៅ
ខណៈដែលក្ដារចុចខ្មែរក៏អាចដំឡើងបានតាម App Store។
* ប្រតិកម្មរបស់ Apple
ចំពោះ jailbreak
Apple ប្រកាន់ជំហរដាច់ខាតប្រឆាំងនឹង
jailbreak ដោយតែងតែបញ្ចេញកំណែប្រែ
iOS ថ្មីៗដើម្បីបិទ
jailbreak software។ ខាងក្រោមនេះ ជាបញ្ហាប្រឈមដែល Apple លើកឡើងទាក់ទិននឹង jailbreak៖
- iPhone/iPad ដើរមិនស្រួល
គាំង រលត់
- ថ្មក្ដៅឆាប់អស់៖ កម្មវិធីដែលដំឡើងក្រៅ App Store អាចដើរមិនត្រឹមត្រូវដែលបណ្ដាលឲ្យទាញថាមពលថ្មឲ្យឆាប់អស់
- សំឡេងខលមិនច្បាស់
- រអាក់រអួលសេវាកម្ម៖ Visual
Voicemail, Weather, និង Stock។ ឯ iCloud, Exchange និង
Apple Push notification ក៏ជួបបញ្ហាដែរ
- ចង់ update តែមិនអាច៖ ដោយហេតុថា Apple
តែងចេញកំណែប្រែ iOS ថ្មីដើម្បីបិទកូដ
jailbreak software អ៊ីចឹងអ្នកដែល jailbreak
រួច មិន update នោះឡើយ។
ប្រការនេះធ្វើឲ្យពួកគេបន្តប្រើ iOS
ចាស់ មិនទាន់កំណែប្រែចុងក្រោយដែលប្រសើរជាង។
* តើមានសុវត្ថិភាពអត់ពេល jailbreak iPhone/iPad?
Sabay មិនណែនាំឲ្យធ្វើការ
jailbreak នោះឡើយ ព្រោះអ្នកនឹងប្រើកូដរបស់
hacker មិន
Apple។
អ៊ីចឹង អាចប្រឈមនឹងមានបញ្ហាពេលកំពុង
ឬក្រោយ jailbreak ក៏ថាបាន។
ជាក់ស្ដែង software សម្រាប់
jailbreak ក៏មានលោតផ្ទាំងសារថា រាល់បញ្ហាកើតមានកំពុង
jailbreak ពួកគេមិនទទួលខុសត្រូវឡើយ។
បើអ្នក jailbreak
គ្រាន់តែចង់លេងកម្មវិធី ប្ដូរ user interface និង app icon ឬបន្ថែមមុខងារផ្សេងៗដែល
Apple គ្មាន អ្នកអាចប្រឈមនឹងការខូចខាត
iPhone/iPad ជាយថាហេតុ
ហើយ Apple ក៏មិនទទួលខុសត្រូវលើសេវាកម្មធានាដែរ៕
0 comments:
Post a Comment