សម្រាប់ប្រិយមិត្ដប្រើកាស iPhone ស៊េរីក្រោយប្រហែលជាមិនដឹងទេថា
វាមានសារប្រយោជន៍ជាច្រើន
ដែលអ្នកមិនធ្លាប់ដឹង។
ធម្មតាអ្នកអាចដឹងត្រឹមថាកាស iPhone
ប្រើសម្រាប់បើកចម្រៀងស្ដាប់ ឬបិទចម្រៀង
និងសម្រាប់ Call ប៉ុណ្ណោះ
តែនៅមានចំណុចប្លែកៗជាច្រើនទៀត
ដែលនឹងបង្ហាញតាមរយៈវីដេអូខាងក្រោម៖
@ បើកចម្រៀង
ឬធ្វើឱ្យបទចម្រៀង ឬវីដេអូស្ដុប (Play
or Pause)៖ ដើម្បីបើកចម្រៀង ចុចប៊ូតុងកណ្តាល (C) ម្តង ហើយបើចុច ម្តងទៀតនោះ ចម្រៀងនឹងស្ដុប។
@ រំលងទៅចម្រៀងមួយទៀត៖
ចុចប៊ូតុងកណ្តាល ពីរដងឱ្យលឿន
@ខាចម្រៀងទៅមុខ
(Fast-forward)៖
ចុចប៊ូតុងកណ្តាលពីរដងឱ្យលឿន បន្ទាប់មកចុចប៊ូតុងកណ្តាល ឱ្យជាប់
@ខាចម្រៀងទៅក្រោយ
(Rewind)៖
ចុចប៊ូតុងកណ្តាលបីដងឱ្យលឿន បន្ទាប់មកចុចប៊ូតុងកណ្តាលឱ្យជាប់
@ត្រឡប់ទៅចម្រៀងមុនៗ
(Previous Song)៖
ចុចប៊ូតុងកណ្តាលបីដងឱ្យលឿន
@ទទួល
ឬបិទការហៅ (Answer or end a call)៖ ចុចប៊ូតុងកណ្តាលម្តងដើម្បីទទួល។
ចុចម្តងទៀតដើម្បីបិទ។
ចុចប៊ូតុងកណ្តាលឱ្យជាប់ ខណៈកំពុងមានការហៅចូល ដើម្បីប្តូរការហៅនោះទៅជា
Voice Mail។
@ បដិសេធការហៅទីពីរ (Decline an incoming call)៖ ក្នុងករណីដែលអ្នកកំពុងនិយាយទូរសព្ទជាមួយភាគី
A ហើយភាគី
B Call ចូល
នោះអ្នកអាចទទួលការហៅពីភាគី B
ដោយគ្រាន់តែចុចប៊ូតុងកណ្តាល តែម្តងប៉ុណ្ណោះ (ពេលនោះភាគី A នឹងស្ថិតក្នុងរង់ចាំ Hold)។
ប៉ុន្តែបើអ្នកចង់បដិសេធការហៅពីភាគី
B នោះគ្រាន់តែចុចប៊ូតុងកណ្តាលឱ្យជាប់ប្រហែលពីរវិនាទី
ហើយលែងវិញ នោះនឹងចេញពាក្យ
Call Declined លើការហៅ
(Call) របស់ភាគី
B។
@បើក
Siri (Activate Siri)៖ នៅពេលកំពុងភ្ជាប់អ៊ីនធឺណិត ចុចប៊ូតុងកណ្តាល ឱ្យជាប់
ដើម្បីបើក Siri។
@ថតរូប៖ ចុចប៊ូតុងសំឡេង (+) ឬ (-)
មួយណាក៏បាន ខណៈពេលអ្នកកំពុងបើកមុខងារកាមេរ៉ា
0 comments:
Post a Comment