ក្រុមហ៊ុន Apple បានដាក់បញ្ចេញ
កំណែទំរង់ថ្មី ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 ជាសាធារណៈហើយ
ហើយដែលអាចប្រើបានជាមួយ iPhone 5/5c/5s/6/6+/6s/6s+/7/7+, iPad mini 2/3/4,
iPad Air 1/2, iPad 4 និង iPod Touch ជំនាន់ទី
6។ សំរាប់លោកអ្នក ដែលចង់អាប់ដេត ទៅកាន់កំណែទំរង់នេះ សូមអនុវត្ត
តាមវិធីខាងក្រោម:
តំរូវការជាមូលដ្ឋាន:
– កម្មវិធី iTune: http://www.apple.com/itunes
ឆែកមើលប្រភេទ
ឧបករណ៍ អ្នក ដោនឡូដកម្មវិធី iCheckUp: http://bit.ly/iCheckUp
§ iPhone SE
§ iPhone 6s, iPhone 6
§ iPhone 6s Plus, iPhone 6 Plus
§ iPhone 5s
§ iPhone 5c, iPhone 5
§ 9.7‑inch iPad Pro
§ 12.9-inch iPad Pro
§ iPad mini 4, iPad Air 2, iPad
mini 3
§ iPad Air, iPad mini 2
§ iPad 4
§ iPod touch (6th generation)
វិធីដំឡើងទៅកាន់
iOS
10:
1. មុននឹងធ្វើការ អាប់ដេត ជាដំបូង
ត្រូវបិទ មុខងារ Find My iPhone ជាមុនសិន ដោយចូលទៅ Settings->
iCloud ->បិទ Find My iPhone ទៅ OFF។ សូមវាយ លេខសំងាត់គណនី Apple ចូល រួចចុច Turn
Off។
2. បន្ទាប់មក សូមដោនឡូដ និងដំឡើង កម្មវិធី iTunes និង
ឯកសារដំឡើង Firmware ពីលីងខាងលើ ទៅតាមប្រភេទ
ឧបករណ៍របស់លោកអ្នក។ រួច ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ
ហើយបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
បើសិនជា វាលោតផ្ទាំងត្រូវការឆែកមើល ការកំណត់ Carrier Settings សូមចុចប៊ូតុង Check។ នៅកូឡោនខាងលើ សូមចុចរូប អាយខន
រូប iPhone។ បន្ទាប់មកនៅ ផ្ទាំងខាងស្តាំ សូមចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់
រួចសឹុមចុច ប៊ូតុង Restore។ រំកិល ទៅកាន់ ទីតាំង ដែលបាន
រក្សា ឯកសារ ដំឡើង Firmware ហើយចុចរើសយក ឯកសារដំឡើងនោះ
រួចសឹុមចុច ប៊ូតុង Open។
3. ចុចប៊ូតុង Restore ហើយរង់ចាំ ប្រមាណពី 10-30 នាទី ទំរាំ ការដំឡើង
បានចប់សព្វគ្រប់។
4. នៅលើ ទូរស័ព្ទ នឹងលោតចេញផ្ទាំង Hello។ សូួមចុចលើប៊ូតុង Home ដើម្បីចាប់ផ្តើម
ធ្វើការកំណត់ផ្សេងៗ។ ចុចលើ ពាក្យ English ដើម្បីប្រើភាសាអង់គ្លេស។
ត្រង់ផ្ទាំង Select Your Country or Region សូមរើសយក ប្រទេស
ដែលអ្នកកំពុងស្នាក់នៅ។
5. ត្រង់ចំណុចនេះ វាទាមទារអោយធ្វើការ Activate
ម៉ាសីុន ទើបអាចប្រើ ម៉ាសីុនបាន។ លោកអ្នក អាច Activate តាមរយៈ iTunes ឬ តាមរយៈឧបករណ៍ដោយផ្ទាល់តែម្តង
ដោយប្រើ WiFi។ ក្នុងករណីនេះ យើងនឹង បង្ហាញ ការ Activate
តាមរយៈឧបករណ៍។
សូម ឡុកចូលទៅកាន់ បណ្តាញ WiFi ណាមួយ ដែលអ្នក ស្គាល់។ ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។
សូម ឡុកចូលទៅកាន់ បណ្តាញ WiFi ណាមួយ ដែលអ្នក ស្គាល់។ ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។
6. ត្រង់ផ្ទាំង Create a
Passcode សូមវាយ លេខសំងាត់ 4 ខ្ទង់ដើម្បីចាក់សោរអេក្រង់
ឬចុច Don’t Add Passcode ដើម្បីរំលង។
7. ត្រង់ផ្ទាំង Apps & Data សូមរើសយក ជំរើសមួយ ក្នុងចំណោម 3 ខាងក្រោម:
– Restore from iCloud Backup: ទាញយកទិន្នន័យពីមុន ដែលបានរក្សាទុក នៅលើ iCloud
– Restore from iTunes Backup: ទាញយកទិន្នន័យពីមុន ដែលបានរក្សាទុក នៅលើ កម្មវិធី iTunes
– Set Up as New iPhone: បង្កើត iPhone ថ្មី ទទេរស្អាត ដោយគ្មានទិន្នន័យអ្វីទាំងអស់
– Restore from iCloud Backup: ទាញយកទិន្នន័យពីមុន ដែលបានរក្សាទុក នៅលើ iCloud
– Restore from iTunes Backup: ទាញយកទិន្នន័យពីមុន ដែលបានរក្សាទុក នៅលើ កម្មវិធី iTunes
– Set Up as New iPhone: បង្កើត iPhone ថ្មី ទទេរស្អាត ដោយគ្មានទិន្នន័យអ្វីទាំងអស់
8. ត្រង់ផ្ទាំង Apple ID លោកអ្នក វាយ គណនី Apple ID ចូល នោះវានឹងលោតផ្ទាំង Terms
and Conditions។ សូមចុច Agree-> Agree។
9. ត្រង់ផ្ទាំង Two-Factor
Authentication និង iCloud Keychain សូមរើសយក
Don’t use Two-Factor Authentication និង Don’t use
iCloud Keychain ព្រោះសេវានេះ មិនទាន់ប្រើបានទេ នៅប្រទេសកម្ពុជា។
ត្រង់ផ្ទាំង Diagnostics រើស Send to Apple ដើម្បីផ្ញើទិន្នន័យ ដែលមានបញ្ហាទៅ Apple ឬ រើសយក Don’t
Send បើមិនចង់ផ្ញើ។ ចំណែក ត្រង់ App Analytics គួររើសយក Share with App Developers ដើម្បីផ្ញើទិន្នន័យ
គាំង (Crash/Bug Log) ទៅអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីអោយ
ពួកគេ បានកែតំរូវបញ្ហា។
10. ត្រង់ផ្ទាំង Welcome to
iPhone សូមចុច Get Started នោះអ្នក
នឹងបានឃើញផ្ទាំង Home Screen។ ការដំឡើង របស់អ្នក
ទៅកាន់ប្រព័ន្ធ iOS 10 បានជោគជ័យហើយ៕
0 comments:
Post a Comment