Wednesday, March 22, 2017

សម្រាប់​អ្នក​ដែល​ទើប​ប្រើ iPhone ដំបូងៗ គួរ​ដឹង​ថា​ត្រូវ​រក្សា (Save) Contacts នៅ​លើ Cloud ដើម្បី​ងាយ​ស្រួល​និង​សុវត្ថិភាព​បំផុត។





មូល​ហេតុ​អ្នក​គួរ​រក្សា Contacts លើ Gmail, Outlook ឬ​លើ iCloud ជាជាង​លើ​ស៊ីម​​ទូរសព្ទ ព្រោះ​ក្នុង​ករណី​​​បាត់​ស៊ីម​ទូរសព្ទ ឬ​ពេល​អ្នក​ទៅ​ឆ្ងាយ​ដោយ​គ្មាន​ស៊ីម​​នោះ​ជាប់​ខ្លួន អ្នក​ពុំ​ដឹង​ថា​ត្រូវ​ទាក់ទង មនុស្ស​សំខាន់ មិត្តភ័ក្ដិ និង​​គ្រួសារ​ ដែល​មាន​ក្នុង​ Contacts នោះ​តាម​វិធី​ណាឡើយ។ ពេល​ខ្លះ​ទៀត ស៊ីម​​ទូរសព្ទ​អ្នក​ អាច​ផ្ទុក​លេខ Contacts បាន​មិន​ច្រើន​នោះ​ទេ។

ដូច្នេះ​ដើម្បី​ងាយ​ស្រួល​និង​សុវត្ថិភាព​សម្រាប់​ខ្លួន​ឯង អ្នក​គួរ​ជ្រើស​រើស​ប្រើ Outlook, Gmail និង iCloud សម្រាប់​រក្សា Contacts ទាំង​អស់​របស់​អ្នក។ ដើម្បី​ចាប់​ផ្តើម​ផ្ទុក Contact លើ​ iPhone ចូល​ក្នុង​ Outlook, Gmail iCloud

ចូល​ទៅ​កាន់ Settings > Contacts > Accounts > Add Account។ ត្រង់​នេះ​វា​នឹង​លោត​ផ្ទាំង​មួយ​ឲ្យ​អ្នក​ជ្រើស​រើស​ថា ចង់​ដាក់​អ៊ីម៉ែល​ប្រភេទ​ iCloud, Exchange, Google (Gmail), Yahoo, Outlook ឬ​ប្រភេទ​ផ្សេងទៀត?





ត្រង់​នេះ​អ្នក​អាច​ជ្រើស​រើស​យក​តែ​មួយ​ក៏​បាន តែ​ដោយ​សារ​អ្នក​ប្រើ iPhone ភាគ​ច្រើន​ប្រើ iCloud និង Gmail ដូច្នេះ​អ្នក​អាច​ជ្រើស​រើស​យក​​មួយ​ក្នុង​ចំណោម​ពីរ​នេះ​ក៏​បាន។ ប៉ុន្តែ​បើ​អ្នក​ដាក់​ម្តង​បី​​ប្រភេទ​ម៉ែល​ iCloud, Gmail និង Outlook ក៏​ល្អ។ បើ​មិន​ទាន់​មាន​អ៊ីមែល Outlook សូម​ចូល​​ចុច​ត្រង់​នេះ ដើម្បី​បង្កើត ដោយ​ចំណាយ​ពេល​ម៉ា​​ភ្លែត​ប៉ុណ្ណោះ។

ចុច​លើ​ប្រភេទ​ម៉ែល​ណាមួយ​ដែល​អ្នក​ចង់​បាន រួច​វាយ​អ៊ីម៉ែល​និង​លេខ​កូដ​ម៉ែល​របស់​អ្នក ដូច​ការ​ណែនាំ​ក្នុង​ផ្នែក​នីមួយៗ។

ក្រោយ Sign in ​រួចរាល់៖

ចូល​ទៅ​កម្មវិធី Contacts រួច​ចុច​លើ Groups





ចុច​ធីក​លើ All Gmail, All iCloud ឯ​ត្រង់ Outlook ចុច​ធីក​តែ​លើ Contacts បាន​ហើយ។

បញ្ជាក់៖ ត្រង់​នេះ ត្រូវ​​ចុច​ធីក​​តែ​មួយ​ទេ បើ​អ្នក​ចុច​ធីក​លើ​ប្រភេទ​​ម៉ែល ទាំង​បីក្នុង​ពេល​តែ​មួយ នោះ​ពេល​បន្ថែម Contacts ថ្មីៗ វា​មិន​ដឹង Sync ចូល​ទៅ​ខាង​ណា​ទេ។ ដូច្នេះ​ត្រូវ​កំណត់​យក​តែ​មួយ​បាន​ហើយ។




ដូច្នេះ រាល់​ពេល​អ្នក​រក្សា រាល់​លេខ Contacts លើ iPhone វា​នឹង Sync (ផ្ទេរ) ទៅ iCloud, Gmail Outlook ដែល​អ្នក​បាន​កំណត់​ផ្សេងៗ​គ្នា ពេល​​​អ្នក​កំពុង​ភ្ជាប់​អ៊ីនធឺណិត។ ប៉ុន្តែ ​បើ​មិន​បាន​ភ្ជាប់​​​​ក្នុង​ពេល​នោះ​ទេ ពេល​ក្រោយ​ដែល​ iPhone អ្នក​ភ្ជាប់​អ៊ីនធឺណិត​ វា​នឹង​ Sync ទៅ​​ប្រភេទ​ម៉ែល​នោះ​ស្វ័យ​ប្រវត្តិ។

ពិនិត្យ​និង​ថែម​ Contact ថ្មីៗ៖

អ្នក​អាច​ពិនិត្យ​និង​ថែម​លេខ​ទូរសព្ទ​បាន ដោយ​ចូល​ទៅ​កាន់ www.outlook.live.com រួច​ជ្រើស​យក People






បើ​ចង់​ថែម​ Contacts ចុច​លើ​ពាក្យ New ដែល​មាន​សញ្ញា​បូក (+) នៅ​ជាប់​ខាង​ឆ្វេង​ដៃ ហើយ​រួចរាល់​ចុច​ Save





ចូល​ទៅ​កាន់ www.google.com/gmail។ ចុច​លើ​ពាក្យ Gmail ហើយ​ជ្រើស​យក Contacts ហើយ​បើ​ចង់​ថែម​​ថ្មី ចុច​លើ New Contact





ចូល​ទៅ​កាន់ www.icloud.com ហើយ Sign in ដោយ​ប្រើ​គណនី iCloud របស់​អ្នក រួច​ជ្រើស​យក Contacts





ចុច​លើ​សញ្ញា​បូក (+) នៅ​ខាង​ក្រោម​បង្អស់​ ជ្រុង​ខាង​ស្តាំ ហើយ​ចុច​យក New Contact ដើម្បី​ថែម Contact ថ្មី។





ដូច្នេះ​ពេល​ណា​​ដែល​អ្នក​ទិញ​ iPhone ឬ​ទូរសព្ទ​ម៉ូដែល​ផ្សេង​មក​ប្រើ គ្រាន់​តែ​ Sign in ដោយ​ប្រើ​គណនី​មួយ​ក្នុង​ចំណោម​បី​ខាង​លើ នោះ​ Contacts នឹង​រត់​ចូល​ក្នុង​ទូរសព្ទ​អ្នក​មិន​ខាន។

នៅ​សប្តាហ៍​ក្រោយ Sabay នឹង​បង្ហាញ​មេរៀន​ថ្មី ក្នុង​ការ​រក្សា​ឯកសារ និង​រូបថត​នានា​លើ iPhone ក្នុង​ Cloud បន្ត​ទៀត។ កុំ​ភ្លេច​តាមដាន​ទាំង​អស់​គ្នា!


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget