ទោះអ្នកខ្លះប្រើ iPhone យូរហើយក្តី
ក៏នៅមិនទាន់ស្គាល់មុខងារ Device Management ក្នុង Settings
លើ iPhone ច្បាស់នៅឡើយទេ។
សម្រាប់អ្នកប្រើ iPhone អាប់ដេតទៅ iOS ជំនាន់ចុងក្រោយ
អាចរក Device Management បានដោយចូលទៅកាន់ Settings
> General > Device Mangement។
បើគិតទៅ មុខងារ Device Management នឹងលេចចេញពេលអ្នក បានទាញយកកម្មវិធីរបស់ភាគីទីបី
(Third Party) ដែលមិនមានលើ App Store។ ប៉ុន្តែបើអ្នកពុំបាន ដំឡើងកម្មវិធីភាគីទីបីណាទេ មុខងារនេះ
អាចមិនឃើញឡើយ។
ឧទាហរណ៍ អ្នកបានដំឡើងកម្មវិធីថតអេក្រង់
iPhone ឈ្មោះ Airshou តែមិនអាចប្រើបានឡើយ
ដោយត្រូវទាមទារឲ្យអ្នក ចូលទៅបញ្ជាក់ក្នុង Device Management ជាមុនសិន។ បើអ្នកមិនទាន់បានបញ្ជាក់សេចក្ដីទុកចិត្ត (Trust)
លើកម្មវិធីនេះទេ ពេលចុចបើកកម្មវិធីដំឡើងរួចនោះ វានឹងលោតផ្ទាំង
Untrusted Enterprise Developer។
ដើម្បីប្រើកម្មវិធីនោះបាន
ចូលទៅកាន់ Settings > General > Device Management
> Beijing Ihope Software Developement > Trust “Beijing Ihope Software Developement” > Trust នោះអ្នកនឹងឃើញពាក្យ
Verified នៅខាងស្តាំកម្មវិធី Airshou។
ក្រោយបញ្ជាក់ ថាកម្មវិធីនេះគួរឲ្យទុកចិត្ត (Trust) រួច
អ្នកអាចប្រើកម្មវិធី Airshou នេះបានហើយ។
និយាយរួម
រាល់ពេលអ្នកដំឡើងរាល់កម្មវិធីភាគីទីបី ដែលមិនមានលើ App Store អ្នកត្រូវចូលទៅបញ្ជាក់ ក្នុង Device
Management ដូចបានរៀបរាប់ខាងលើជាមុនសិន ទើបអាចប្រើកម្មវិធីនោះបាន៕
អត្ថបទ៖
ផាន់និត
0 comments:
Post a Comment