សម្រាប់អ្នកប្រើ iPhone យូរហើយប្រាកដជាបានស្គាល់កម្មវិធី ឬរបៀបដោនឡូតកម្មវិធីថតស្រ្គីនវីដេអូខ្លះៗហើយ ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្ដើម ពេលដែលចង់ថតស្រ្គីនជាវីដេអូម្ដងៗ អាចថាមានការពិបាកដែរ។ ថ្ងៃនេះក្រុមការងារ Sabay សូមណែនាំកម្មវិធីថតស្រ្គីនវីដេអូល្បីៗ ៥ រួមនឹងវិធីដោនឡូតផងដែរ ដែលអាចយកអនុវត្តន៍ដោយខ្លួនឯងបាន។
១/AirShou
AirShou ជាកម្មវិធីថតស្គ្រីនវីដេអូដ៏ល្អមួយពេលបច្ចុប្បន្ន
ប៉ុន្តែគួរឲ្យស្ដាយដែលវាមិនមានលើ App
Store សម្រាប់ដោនឡូតហ្វ្រីនោះទេ បើចង់ដោនឡូតហ្រ្វីៗគ្រាន់តែចូលទៅវិបសាយ
ចុចនៅទីនេះ ឬ ចុចនៅទីនេះ ចុច Install ជាការស្រេច។
Vidyo ជាកម្មវិធីដែលមានជម្រើសច្រើនក្នុងពេលថតស្រ្គីនវីដេអូ
និងល្បីគួរសមដែរ ចំណែករបៀបដោនឡូត អ្នកទាំងអស់គ្នាអាចចូលទៅ Safari រួចចុចពាក្យ mios.haimawan.com
ហើយវាយ Vidyo បន្ទាប់មកចុចដោនឡូតតែម្ដង
ឬវិធីម្យ៉ាងទៀតចូលទៅកាន់ Safari-> http://iemulators.com ហើយអូសចុះក្រោមឲ្យអស់នោះឃើញកម្មវិធី Vidyo ហើយចុចដោនឡូតជាការស្រេច។
BB Recorder ជាកម្មវិធីថតស្គ្រីនវីដេអូដែលអាចថតបានយូររហូតដល់ជិតមួយម៉ោង
ចំណែករបៀបដោនឡូតអាចថាសុាំញុំបន្តិច ប៉ុន្តែបើអត់ធ្មត់អាចយកប្រើការបានរហូត
អនុវត្តតាម vShareSE ចុចនៅទីនេះ។
Dr Fone ជាកម្មវិធីថតស្រ្គីនល្អមួយដែរ
ប៉ុន្តែគេមិនសូវប្រើប៉ុន្មានទេ យ៉ាងណាប្រសិនបើអ្នកទាំងអស់គ្នា ចង់សាកល្បងប្រើ
អាចចូលទៅដោនឡូតយកពីវិបសាយ ចុចនៅទីនេះ
Web Recorder ជាកម្មវិធីថតស្រ្គីនវីដេអូដែលអាចដោនឡូតយកពី
App Store ផ្ទាល់តែម្ដង។
ចុចដោនឡូតនៅទីនេះ
Untrusted
Enterprise Developers
អត្ថបទ៖ រក្សា
0 comments:
Post a Comment