រឿងគួរឲ្យធុញមួយទាក់ទងនឹង Facebook នោះគឺគុណភាពរូបភាពឬវីដេអូត្រូវបានកាត់បន្ថយនៅពេលបង្ហោះដែលធ្វើឲ្យវាលែងច្បាស់ដូចរូបភាពឬវីដេអូដើម។ ប៉ុន្តែតាមរយៈផលិតផល
iDevice (iPhone, iPad) មានការកំណត់មួយជួយឲ្យរូបភាព ឬវីដេអូដែលបង្ហោះរក្សាគុណភាពដើមបាន។
* ការកំណត់តាមរយៈ
Setting របស់កម្មវិធី Facebook
ដែលដំឡើងលើផលិតផល iDevice
១. បើកកម្មវិធី Facebook ឡើង បន្ទាប់មកចុចលើប៊ូតុងត្រេបីនៅផ្នែកក្រោមខាងស្ដាំ។ រួចហើយអូសចុះក្រោមដើម្បីស្វែងរកពាក្យថា
Settings បន្ទាប់មកចុចលើពាក្យនោះ

២.
នៅពេលផ្ទាំងមួយលោតចេញមកចុចលើពាក្យថា "Account Settings”

៣. នៅផ្ទាំងបន្ទាប់មកទៀតចុចយកពាក្យ
“Videos and Photos” បន្ទាប់មកនៅត្រង់ Videos
និង Photos Setting កំណត់យក “Upload HD” នោះជាការស្រេច

* ការកំណត់តាមរយៈ
Setting របស់ផលិតផល iDevice
ផ្ទាល់
១. ចូលទៅកាន់ Setting លើផលិតផល iDevice រួចស្វែងរកពាក្យថា
Facebook ហើយចុចលើវា

២. បន្ទាប់មកទៀតចុចលើពាក្យ "Settings” ហើយនៅត្រង់ “Video” កំណត់យក “Upload HD”
តាមរយៈ Setting របស់ iDevice នេះដែរគឺគេមិនអាចកំណត់ឲ្យរូបភាពដែល
Upload មានកម្រិត
HD បាននោះទេ
ហេតុនេះមានតែកំណត់តាមកម្មវិធី Facebook
ផ្ទាល់៕
0 comments:
Post a Comment