អ្នកប្រើប្រាស់ទូរសព្ទ iPhone មួយចំនួនធំច្បាស់ជាធ្លាប់ជួបប្រទះបញ្ហាទូរសព្ទគាំង មិនថាចុចលើប៊ូតុងអ្វីក៏មិនដំណើរការដែរ។ ត្បិតថាមានអ្នកប្រើប្រាស់មួយចំនួនបានដឹងពីដំណោះស្រាយ ប៉ុន្តែនៅមានអ្នកប្រើប្រាស់មួយចំនួនទៀតមិនទាន់ដឹងនៅឡើយ។
ហេតុនេះ Sabay សូមដកស្រង់ពីដំណោះស្រាយដ៏ងាយមួយពីវិបសាយ Apple នោះគឺការ Force Restart ទូរសព្ទរបស់អ្នក។
ការ Force Restart មិនធ្វើឲ្យបាត់បង់ទិន្នន័យលើទូរសព្ទឡើយ ហើយអ្នកអាចធ្វើវាបានទោះបីជាប៊ូតុង
ឬ អេក្រង់ទូរសព្ទមិនដំណើរការ
(ឬចេញផ្ទាំងខ្មៅ) ក្ដៅ។
ដើម្បីធ្វើការ Force Restart អ្នកគ្រាន់តែចុចលើប៊ូតុង
Power និងប៊ូតុង
Home ទន្ទឹមគ្នា
ដោយចុចឲ្យជាប់រយៈពេល១០វិនាទី
រហូតដល់បង្ហាញឡូហ្គោ Apple
សឹមប្រលែងដៃ។
នៅពេលនោះទូរសព្ទដែលគាំងរបស់អ្នកនឹងចាប់ដំណើរការប្រក្រតីឡើងវិញ។ បញ្ជាក់ថាក្រៅពី
iPhone អ្នកក៏អាចអនុវត្តវាលើ
iPad ឬ
iPod touch បានដែរ៕
0 comments:
Post a Comment