អ្នកប្រើប្រាស់ទូរសព្ទ iPhone ភាគច្រើននៅពេលដែលពួកគេចង់រក្សាទុកនូវទំហំអង្គចងចាំខ្លះគឺតែងលុបរូបភាព ឬ
វីដេអូមិនត្រូវការនៅក្នុងទូរសព្ទចោល។ ប៉ុន្តែការធ្វើបែបនេះនឹងមិនអាចធ្វើឲ្យអង្គចងចាំសល់ទំហំទំនេរនោះទេ ប្រសិនបើមិនបានឆ្លងកាត់ដំណាល់កាលមួយទៀតនោះ។
មូលហេតុគឺដោយសារតែចាប់ពី iOS 8 ឡើងទៅក្រុមហ៊ុន Apple បានធ្វើការបន្ថែមនូវអាល់ប៊ុមថ្មីចូលទៅក្នុងកម្មវិធី
Photo នោះ គឺ
"Recently Deleted"។ អាល់ប៊ុមថ្មីមាននាទីរក្សាទុកនូវរូបភាពដែលបានលុបចេញពីទូរសព្ទរយៈពេល៣០ថ្ងៃ បន្ទាប់ពី៣០ថ្ងៃនោះវានឹងលុបចេញពីរទូរសព្ទដោយស្វ័យប្រវត្តិ។
ហេតុនេះដើម្បីធ្វើឲ្យអង្គចងចាំសល់ទំហំទំនេរ អ្នកត្រូវបន្តលុបរូបភាពចេញពីអាល់ប៊ុម
"Recently Deleted" ដោយអនុវត្តតាមវិធីខាងក្រោម៖
@បន្ទាប់ពីបានលុបរូបភាពរួចរាល់ហើយ
ត្រលប់ទៅកាន់មីនុយ Albums ស្វែងរកអាល់ប៊ុម
"Recently Deleted" រួចចុចលើវា
@បន្ទាប់មកធ្វើការលុបរូបភាពដែលមានក្នុងអាល់ប៊ុម
នោះជាការស្រេច
0 comments:
Post a Comment