វាគឺជារឿងសាមញ្ញមួយដែលស្មាតហ្វូនធ្វើការតាមដានទីតាំងរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ហើយចំពោះ
iPhone គឺវាបានធ្វើបែបនេះតាំងពីយូរណាស់មកហើយ។ លើសពីនេះប្រហែលជាអ្នកប្រើប្រាស់មួយចំនួនមិនបានដឹងទេថា iPhone បានរក្សាទុកទីតាំងនិងពេលវេលាដែលអ្នកធ្លាប់បានទៅកាលពីមុន។
តទៅនេះគឺជាការបង្ហាញអំពីវិធីស្វែងរកព័ត៌មានដែល
iPhone បានរក្សាទុកដោយអ្នកមិនបានដឹង៖
@ចូលទៅកាន់
"Setting" លើ
iPhone អ្នករួចចុចយកពាក្យ
"Privacy"

@រួចចុចលើ
"Location Services" នៅទីនេះអ្នកនឹងបានឃើញរាល់កម្មវិធីដែលដំណើរការមុខងារ
“Location Services” នេះ

@ នៅពេលដែលអូសចុះក្រោមនោះនឹងឃើញពាក្យថា
"System Services" រួចចុចលើវា

@បន្ទាប់មកទៀតអូសចុះទៅក្រោមដើម្បីស្វែងរកពាក្យ
"Frequent Locations" រួចចុចលើវា

*** iOS ជំនាន់ចុចក្រោយបានមាន Frequent Locations
@នៅពីក្រោមពាក្យ
"History" អ្នកនឹងឃើញពី
History របស់ទីតាំង iPhone ប្រសិនបើអ្នកធ្វើដំណើរទៅច្រើនទីតាំងនោះវានឹងបែងចែកជាច្រើនជួរ

@ចុចលើឈ្មោះទីតាំងមួយដើម្បីចូលទៅកាន់ផែនទីដែលបង្ហាញថា
iPhone របស់អ្នកបានទៅដល់ទីណាខ្លះ

@ប្រសិនបើចុចលើទីតាំងជាក់លាក់ណាមួយលើផែនទី
នោះអ្នកនឹងឃើញពីពេលវេលាដែលអ្នកបានទៅដល់ និងចាកចេញពីទីតាំង

បញ្ជាក់៖ រាល់ទិន្នន័យដែលមានរក្សាទុកនេះអាចធ្វើការលុបចេញបានដោយចុចលើពាក្យ "Clear History" ហើយក៏អាចធ្វើការបិតមុខងារនេះបានដោយអូសលើសញ្ញាមូលខាងស្ដាំពាក្យ "Frequent Locations"
0 comments:
Post a Comment