Saturday, March 25, 2017

ប្រសិន​បើ​អ្នក​ប្រើ​ iPhone 5 ​ឡើង​ និង​ iPad ​ដែល​ដំណើរការ​ដោយ​ iOS 8​ ​អ្នក​អាច​នឹង​រីករាយ​ជាមួយ​កម្មវិធី​ថត​វីដេអូ​​ Time-lapse ​​បន្ថែម​ពី​ Function ​ធម្មតា។ ​​Time-lapse ​គឺ​សំដៅ​ទៅ​លើ​ការ​ថត​វីដេអូ​​ពន្លឿន​សកម្មភាព​​ដ៏​វែង​នៅ​កន្លែង​ណាមួយ​ចេញ​មក​ក្នុង​រយៈពែល​​ខ្លី។ ​​ចំណុច​ងាយស្រួល​គឺ​ថា ​កម្មវិធី​នេះ​​​មិន​តម្រូវ​ឲ្យ​អ្នក​សារ៉េ​ច្រើន​ឡើយ​គឺ​ គ្រាន់​តែ​ជ្រើសរើស​យក​ Time-lapse mode ​ក្នុង​ Camera App ​ហើយ​ចុច​ថត​ នោះ​​កម្មវិធី​នេះ​នឹង​ដំណើរការ​ដោយ​ឯកឯង។



 
វិធី​ថត៖

១. ​ចុច​ចូល​ទៅ​កាន់​ Camera App ​នៅ​ iPhone ​ឬ​ iPad ​របស់​អ្នក​ដែល​ដំណើរការ​ដោយ​ iOS8
២. ​អូស​លើ​ Screen ​ផ្នែក​ខាងក្រោម​​ទៅ​ស្តាំ​រហូត​ដល់​ឃើញ​ជម្រើស​ Time-lapse ពណ៌​លឿង
៣. ​ចុច​​លើ​ប៊ូតុង ​Record ​ដើម្បី​ចាប់​ផ្ដើម​ថត​វីដេអូ Time-lapse ​របស់​អ្នក
៤. ​ទុក​ទូរសព្ទ​​ឲ្យ​នៅ​មួយ​កន្លែង​ចោល​​ឲ្យ​ថត​តាម​ដែល​អ្នក​ចង់​បាន។ ​(គួរ​ទុក​ចន្លោះ​ចាប់​ពី ១៥ វិនាទី​ឡើង​ទៅ)
៥. ​​ពេល​ថត​ចប់​សព្វគ្រប់​ ចុច​ទៅ​លើ​ប៊ូតុង​ Record ​ម្ដង​ទៀត​ដើម្បី​បញ្ឈប់។

 
​តែ​ប៉ុណ្ណោះ​ អ្នក​អាច​នឹង​បាន​វីដេអូ​ Time-lapse ​ដ៏​ស្រស់ស្អាត​មួយ។ ​បន្ទាប់​មក​ ​អ្នក​ត្រូវ​​​ចូលទៅ​កាន់​ Photo app ​ដើម្បី​បើក​មើល​វីដេអូ​ដែល​អ្នក​បាន​ថត។ ​​​អ្នក​ក៏​អាច​ Share ​វីដេអូ​នោះ​ជាមួយ​មិត្តភក្ដិ ​បងប្អូន​នៅ​លើ​ Message, ​អ៊ីមែល ​ឬ​បណ្ដាញ​សង្គម​ណាមួយ​តាម​ចិត្ត។ ​​សាកល្បង​ប្រើ​តិច​មើល៍​ថា ​​ទទួល​បាន​លទ្ធផល​​យ៉ាង​ម៉េច?  
វីដេអូ​ Time-lapse ដែល​ថត​នៅ​លើ​ iOS8
  http://youtu.be/0ZkpPR872ZM  


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget