ប្រិយមិត្តបានដឹងហើយថានៅពេលដែលយើងភ្ជាប់ Wi-Fi នៅលើ iPhone ឬ iPad
រួចហើយភ្លេចលេខសម្ងាត់នោះ យើងនឹងមិនអាចមើលដឹងនៅលេខសម្ងាត់នោះម្តងទៀតបានទេ។
តែប្រសិនបើ iPhone – iPad របស់យើងបាន Jailbreak រួចរាល់ហើយនោះគឺត្រូវតម្លើង Tweak មួយដែលមានឈ្មោះថា
“Wifi
Password LisT” ដែលវាអាចចងចាំនៅលេខសម្ងាត់ Wi-Fi ដែលយើងបានភ្ជាប់ពីមុនមកបានយ៉ាងល្អ។
តោះចាំអីទៀតស្វែងយល់ពីរបៀបតម្លើងកម្មវិធីនេះទាំងអស់គ្នា!
កម្មវិធីនេះយើងអាចទាញយកដោយឥតគិតថ្លៃនៅក្មុង
Cydia ដោយពុំចាំបាច់ Add Source បន្ថែមទៀតឡើយ។ តម្រូវការនោះគឺ iPhone – iPad ដែលបាន Jailbreak
រួចចាប់ពី iOS 7, 8, 9 និង 10។
ខាងក្រោមគឺជាវិធីតម្លើង៖
@ ចូលទៅកាន់ Cydia
ចុចប៊ូតុង Search
@វាយពាក្យ “Wifi Password List”
@រង់ចាំរហូតដល់ការតម្លើងចប់
ចុចប៊ូតុង Return to Cydia
@មកកាន់ Homescreen
វិញអ្នកនឹងឃើញ icon ដែលមានឈ្មោះថា “WifiPasswords”
@ នៅពេលដែលបើកកម្មវិធីនេះអ្នកនឹងឃើញ
លេខសម្ងាត់ WiFi ដែលអ្នកធ្លាប់បានភ្ជាប់ពីមុនជាមិនខាន។
កុំភ្លេចចែករំលែកគន្លឹះទាំងនេះទៅកាន់មិត្តរបស់អ្នកដើម្បីជាចំណេះដឹង។
0 comments:
Post a Comment