Wednesday, March 22, 2017

​កន្លង​ទៅ​ប្រិយមិត្ត​ភាគច្រើន​ប្រហែល​បាន​តាមដាន អត្ថបទ​គន្លឹះ​​លើ iPhone មាន​ប្រយោជន៍​ជា​ច្រើន ដែល​ Sabay បាន​បង្ហាញ។ ចុង​សប្ដាហ៍​នេះ​វិញ ក្រុមការងារ​នឹង​បង្ហាញ​គន្លឹះ​ដាក់ សំឡេង​រោទ៍ (Ringtone) លើ iPhone ងាយៗ ដោយ​ប្រើ​មុខងារ​មាន​ស្រាប់​លើ iPhone




ស្ដាប់​មួយ​ភ្លែត​អាច​ថា​សាមញ្ញ តែ​បើ​ស្វែង​យល់​ឲ្យ​ជាក់ ទើប​ដឹង​ថា​មុខងារ​បង្កើត​សំឡេង​រោទ៍​លើ iPhone នេះ ពិសេស មិន​ធ្វើ​ឲ្យ​អ្នក​គិត​ថា iPhone ផលិត​មក​​លំៗ​លក់​ថ្លៃ​ យក​តែ​លុយ​នោះ​ទេ។

ជំហាន​ដំបូង បើក​ Safari ហើយ​វាយ www.vshare.com។ ​ស្វែង​រក​ពាក្យ Ringtone មាន​រូប​កណ្ដឹង​បន្ទាប់​មក​អ្នក​នឹង​ឃើញ​សំឡេង​ Ringtone ជា​ច្រើន ដែល​អាច​បើក​ស្តាប់​​​​សាកមើល​មុន​​ពេល​ដោនឡូត​បាន។
ក្រោយ​រក Ringtone ដែល​ពេញ​ចិត្ត​ហើយ ចុច​លើ​សញ្ញា​ព្រួញ​បាញ់​ចុះ​ក្រោម នៅ​ខាង​ស្តាំ​ដៃ​នៃ​ចម្រៀង​នោះ ហើយ​វាយ​​អ៊ីម៉ែល​របស់​អ្នក រួច​ចុច Send។ ជំហាន​បន្ទាប់​ត្រូវ​បើក ម៉ែល​របស់​អ្នក​ទាញ​យក Ringtone នោះ ហើយ​ដាក់​ចូល iCloud Drive។ ជំហាន​ចុង​ក្រោយ​គឺ​ប្រើ​កម្មវិធី​ពិសេស​ GarageBand ដែល​ត្រូវ​មនុស្ស​ភាគ​ច្រើន​មើល​រំលង ដើម្បី Remix សំឡេង​ភ្លេង​នោះ​​​ម៉ា​ឆ្ងាញ់​ដៃ។ 

កាន់​តែច្បាស់​ទស្សនាវីដែអូ៖

https://youtu.be/TWWQXSDUA-4


បញ្ជាក់៖

សម្រាប់​អ្នក​​ដែល​បាន​ដំឡើង vShare លើ iPhone អាច​ចូល​ផ្ទាល់​លើ​កម្មវិធី​នេះ​តែ​ម្តង​ក៏​បាន។ vShare កម្មវិធី​​សម្រាប់ iPhone ដែល​មិន​ Jailbreak អាច​ទាញ​យក​កម្មវិធី​​ផ្សេងៗ​ដាក់​លក់​លើ App Store មក​ប្រើ​បាន​ហ្វ្រី។ ចុច​ត្រង់​នេះ ដើម្បី​​អនុវត្ត​តាម​​វិធី​ដំឡើង vShare លើ iPhone ដែល​ក្រុមការងារ​បាន​ផ្សាយ​កាល​កន្លង​ទៅ។ ​
សម្រាប់ GarageBand មាន​ទូរសព្ទ iPhone ខ្លះ​មាន​កម្មវិធី​នេះ​មក​ស្រាប់ ហើយ​ខ្លះ​អាច​ទាញ​យក​ហ្វ្រី តែ​ iPhone ខ្លះ​ទៀត​ ត្រូវ​ចាយ​លុយ​ទិញ។ ដើម្បី​ទាញ​យក GarageBand មក​ប្រើ​ហ្វ្រី ចុច​លើ​លីង​មួយ​នេះ ដើម្បី​អនុវត្ត​ដំឡើង GarageBand លើ iPhone

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget