ដោយ ៖ កែវ សិរីសោភ័ណ្ឌ
ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១១:៤៥ (06-07-2017 11:45)
ការបើកបររថយន្តខណៈពេលកំពុងធ្លាក់ភ្លៀង
គឺប្រថុយនឹងគ្រោះថ្នាក់ច្រើនជាងការគិត ទាំងបញ្ហាផ្លូវរអិល
និងមើលទិដ្ឋភាពមិនច្បាស់។
នេះជាតិចនិកល្អៗពេលបើកបររថយន្តកាត់ភ្លៀងយ៉ាងមានសុវត្ថិភាព ។
១-ពិនិត្យសភាពរថយន្តមុនបើកបរពេលភ្លៀង ៖
ការពិនិត្យសភាពរថយន្តសម្រាប់ពេលបើកបរកាត់ភ្លៀង មានរឿងចាំបាច់ដែលត្រូវទទួលការថែទាំយ៉ាងពិសេស ដូចជា ៖
*សម្បកកង់រថយន្ត គឺជាកត្តាសំខាន់ ហេតុនេះ ត្រូវពិនិត្យមើលថា ជម្រៅសម្បកកង់នៅសល់មិនក្រោម២មីលី្លម៉ែត្រ ។
*ផ្លិតទឹក បើសិនប្រើប្រាស់ហើយឃើញថា នៅតែសល់តំណក់ទឹកដក់ជាប់លើកញ្ចក់រហូតដល់មើលមិនឃើញផ្នែកមុខ គួរប្រញាប់ប្តូរចេញភ្លាម និងពិនិត្យមើលផងដែរថា គ្មានការរហែកដាច់ ។
*ទឹកក្រអូបបាញ់កញ្ចក់ គួរថែមឲ្យពេញជាប្រចាំ សម្រាប់ករណីមានដុំភក់ខ្ទាតមកបាំងទិដ្ឋភាពខាងក្រៅ ។
២-ប្រើប្រាស់ភ្លើងសមស្រប ៖
ការបើករថយន្តខណៈភ្លៀងកំពុងធ្លាក់ គួរតែបើកភ្លើងមុខទាំងគូផងដែរ ទោះបីជាពេលថ្ងៃក៏ដោយ ដើម្បីឲ្យរថយន្តផ្សេងទៀតអាចមើលឃើញរថយន្តរបស់អ្នកដោយងាយ និងជួយបន្ថែមសុវត្ថិភាព ។ ភ្លើងដឺមីមុខ-ក្រោយ គឺបើកនៅពេលភ្លៀងធ្លាក់ខ្លាំងៗ (ប្រើផ្លិតទឹកលឿនបំផុត) និងប្រញាប់បិទវិញពេលអន់ភ្លៀង ឬរាំងភ្លៀង ។
៣-គម្លាតរវាងរថយន្តឲ្យធំជាងធម្មតា ៖
សភាពផ្លូវរអិល នឹងធ្វើឲ្យហ្វ្រាំងស៊ីជាងពេលធម្មតា ។ វិធីល្អ បើបើកបរក្នុងល្បឿនលឿន គួរតែមានគម្លាតឆ្ងាយគ្នាពីរថយន្តខាងមុខឲ្យខ្លាំង ក្នុងករណីកើតហេតុបន្ទាន់ យើងនឹងអាចបញ្ឈប់រថយន្តបានភ្លាមៗ ។
៤-ចៀសវាងការបើកបរចូលថ្លុកទឹក ៖
ការបើកបររថយន្តឆ្លងកាត់ថ្លុកទឹកដោយល្បឿនលឿននោះ អាចធ្វើឲ្យរថយន្តខូចធ្ងន់ធ្ងរបាន ។ បើឃើញថ្លុកទឹក ឬដីក្រហូងដក់ទឹកនៅខាងមុខ គួរបន្ថយលឿនជាមុន ហើយពេលបើកឆ្លងកាត់ថ្លុកទឹកនោះ ហាមបង្កើនល្បឿនខ្លាំង ឬជាន់ហ្វ្រាំងជាដាច់ខាត ព្រោះអាចធ្វើឲ្យបាត់បង់ការគ្រប់គ្រង និងបញ្ជារថយន្ត ។ នៅពេលបើកផ្លងផុតថ្លុកទឹកហើយ ទើបបង្កើនល្បឿនបន្តទៀត។ វិធីល្អ បើសិនជាអាចបន្ថយល្បឿនបាន គួរតែបន្ថយល្បឿនយ៉ាងមានសុវត្ថិភាពបំផុត ។
៥-ជាន់ហ្វ្រាំងនៅពេលអាសន្ន ៖
រថយន្តសម័យថ្មី តែងដាក់ប្រព័ន្ធការពារចាក់សោកង់រថយន្ត ឬ ABS ដែលវាជួយបញ្ឈប់ ឬរារាំងដៃចង្កូតបាន ដោយជាន់ហ្វ្រាំងបន្ថយ ប៉ុន្តែប្រព័ន្ធ ABS នឹងដំណើរការបន្តពេលអ្នកជាន់ហ្វ្រាំងទាន់ហន់យ៉ាងខ្លាំង។ ឈ្នាន់ហ្វ្រាំង (កន្លែងជាន់ហ្វ្រាំង) នឹងញ័ររហូតដល់ប្រព័ន្ធដំណើរការធម្មតាវិញ ទើបជាន់ហ្វ្រាំងបន្តទៀតដើម្បីបញ្ឈប់រថយន្តយ៉ាងរហ័សបំផុត៕

0 comments:
Post a Comment