ដោយ ៖ គង់ រិទ្ឋរីណា
ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១២:១៥ (06-07-2017 12:15)
យើងមកពិនិត្យមើលថា តើមានវិធីសាស្ត្រ អ្វីខ្លះដើម្បីឲ្យការថតរូបរបស់យើងច្បាស់ល្អ និងត្រូវតាមអ្វីដែលចង់បាន ។
១-ប្រើប្រាស់កម្មវិធីថតរូបផ្សេងៗ ៖
ប្រសិនបើមិនប្រញាប់ថតរូបទេនោះ អ្នកគួរតែប្រើប្រាស់កម្មវិធីថតរូបផ្សេងៗ ព្រោះ Apple បានបើកទូលាយដល់ក្រុមហ៊ុនបង្កើតកម្មវិធីទូរស័ព្ទផ្សេងៗដូចជា Shutter Speed, ISO, White Balance និង Exposure មានន័យថា អ្នកអាចថតរូបបានច្បាស់ជាង ពេលប្រើប្រាស់កម្មវិធីថតរូបទាំងនេះ ។
២-ថតរូបទៅតាមអ្វីដែលចង់បាន ៖
កម្មវិធីថតរូបរបស់ Apple មានផ្នែកជាច្រើនសម្រាប់ការថតរូបភាព ដូចជា Panorama, Square និង Photo ។ ប្រសិនបើអ្នកចង់ថតរូបដើម្បីបង្ហោះលើ Instagram គួរតែជ្រើសរើស Square ព្រោះអ្នកនឹងមិនចាំបាច់ Crop វាចេញពេលដែលបង្ហោះ ហើយវាអាចជួយឲ្យអ្នកដឹងថា ចម្ងាយប្រវែងណាស្អាតផងដែរ ។
៣-បិទ Flash ៖
ទូរស័ព្ទ iPhone ជំនាន់ថ្មីៗនាំមកនូវ Flash កាមេរ៉ាល្អជាងមុន ប៉ុន្តែវាគ្រាន់តែជាពន្លឺ LED ប៉ុណ្ណោះ ដែលមិនល្អគ្រប់គ្រាន់សម្រាប់ការថតរូបបានស្អាតឡើយ ។
សាកល្បងប្រើប្រាស់ពន្លឺធម្មជាតិ ឬប្រើប្រាស់កម្មវិធីកែប្រែរូបភាពដោយទាញ Exposure ឡើង ប្រសិនបើអ្នកថតរូបនៅពេលយប់ ។
៤-ប្រើប្រាស់ Burst Mode សម្រាប់ថតសកម្មភាព ៖
ប្រសិនបើចង់ថតរូបក្មេងៗកំពុងតែរត់លេង ឬថតការលេងកីឡាណាមួយ អ្នកអាចប្រើប្រាស់ Burst Mode បាន ព្រោះវាល្អសម្រាប់ការថតសកម្មភាពលឿន ។ Burst Mode មានសម្រាប់ iPhone 5s ឡើងទៅ ។
ដើម្បីប្រើប្រាស់ Burst Mode សូមចុចលើកន្លែងថត ឬប៊ូតុងដំឡើងសំឡេងឲ្យជាប់នៅពេលចាប់ផ្តើម វានឹងលោតលេខថា អ្នកថតបានប៉ុន្មានរូបភាពហើយ ។
៥-បើក HDR Auto ៖
iPhone អនុញ្ញាតឲ្យអ្នកប្រើ Hide Dynamic Range ឬ HDR ដែលអាចថតរូបមានពន្លឺស្អាត ។
អ្នកអាចបើក HDR ឬបិទវាដោយខ្លួនឯងតាមរយៈកម្មវិធីកាមេរ៉ា ប៉ុន្តែសម្រាប់ HDR របស់ iOS8 វិញ វាប្រើប្រាស់ Sensor របស់ទូរស័ព្ទអ្នកពេលរៀបនឹងថតរូបដើម្បីវាយតម្លៃថា តើរូបនេះត្រូវការ HDR ដែរឬទេ ហើយបើវាវាយតម្លៃថា ត្រូវការនោះ វានឹងបើក HDR ដោយខ្លួនឯង ។
៦-ប្រើប្រាស់ Focus Lock ៖
ប្រសិនបើអ្នកចង់ Focus ទៅលើវត្ថុរបស់មនុស្សណាមួយនោះ អ្នកអាច Lock Focus បាន មានន័យថា មិនថាអ្នកថតពីខាងណាទេ កាមេរ៉ាអ្នកនឹងរក្សា Focus លើមនុស្សឬវត្ថុនោះដដែល ។
អ្នកអាចប្រើប្រាស់វាបាន ដោយគ្រាន់តែចុចលើវត្ថុ ឬមនុស្សដែលចង់ Focus លើរហូតដល់វាលោតអក្សរ AE/AF Lock ពណ៌លឿង ។
៧-ថតរូបដោយប្រើប្រាស់ប៊ូតុងដំឡើងសំឡេង ៖
ដោយសារតែទូរស័ព្ទ iPhone មានកម្រាស់ស្តើង ការថតដោយចុចលើស្គ្រីនទូរស័ព្ទអាចនឹងធ្វើឲ្យកាមេរ៉ារង្គើ និងរូបភាពថតមកមិនច្បាស់។ ដូច្នេះ អ្នកអាចចុចលើប៊ូតុងដំឡើងសំឡេងវិញ ទើបអាចរក្សាលំនឹងដៃបានល្អ ៕

0 comments:
Post a Comment