ដោយ ៖ កែវ សិរីសោភ័ណ្ឌ
ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១១:១៥ (06-07-2017 11:15)
គេនិយាយថា សម្បកកង់រថយន្ត
មិនគួរប្រើប្រាស់លើសពី២ឆ្នាំទេ ព្រោះវានឹងអន់ថយគុណភាព តើពិតទេ
? មិនពិតទេ អាយុនៃការប្រើប្រាស់របស់សម្បកកង់
គឺគិតចាប់ពីថ្ងៃផលិត រហូតដល់រយៈពេល៦ឆ្នាំ មិនចាត់ទុកថា យូរទេ
សម្រាប់សម្បកមានគុណភាពខ្ពស់ ។
សម្បកកង់រថយន្តខូចទ្រង់ទ្រាយ និងមិនអាចប្រើបាន មាន៣ចំណុចគឺ ជម្រៅសម្បក, ការខូចខាតប៉ះពាល់ដល់ក្របខ័ណ្ឌសម្បក និងអាយុសម្បក ។ បើសិនជាសម្បកកង់រថយន្តរបស់អ្នកមិនស្ថិតក្នុងលក្ខខណ្ឌខាងលើទេ ក៏មិនចាំាបាច់ខ្វល់ដែរ បើទោះបីជាបានប្រើប្រាស់មកជាច្រើនម៉ឺនគីឡូម៉ែត្រក៏ដោយ ។
មនុស្សជាច្រើនសង្ស័យថា សម្បកកង់រថយន្ត ការពិត គឺអាចប្រើប្រាស់បានប៉ុន្មានឆ្នាំឲ្យប្រាកដ ? ព្រោះធ្លាប់សួរទៅហាងលក់សម្បកកង់ ជាងឬម្ចាស់ហ្គារ៉ាស់ផ្សេងៗ គឺទទួលបានការឆ្លើយតបស្រដៀងគ្នាថា មិនគួរប្រើលើសពី២ឆ្នាំទេ គួរតែផ្លាស់ប្តូរចេញហើយ។ រឿងនេះពាក់ព័ន្ធនឹងផលប្រយោជន៍ការលក់សម្បកថ្មីផងដែរ។ អ្នកដែលគិតពីសុវត្ថិភាពជាចម្បង តែងជឿទាំងស្រុងថា វាជាការពិត ។
យ៉ាងណាក៏ដោយ សម្បកកង់រថយន្ត ដែលមិនគួរប្រើប្រាស់បន្តទៀតមាន៣ចំណុចគឺ ៖
១-ជម្រៅសម្បក ៖
រឿងនេះប៉ះពាល់ផ្ទាល់ដល់សុវត្ថិភាពនៅពេលបើកបរលើផ្លូវសើម ពីព្រោះសម្បកកង់មានទំនាក់ទំនងជាមួយសាច់ផ្លូវ ។ បច្ចេកទេសសមស្រប គឺជម្រៅសម្បកមិនគួរតិចជាង៣មីល្លីម៉ែត្រ ខណៈជម្រៅសម្បកកង់ថ្មី មានកម្រាស់ពី៨-៩មីល្លីម៉ែត្រ ។
២-សម្បកផុតកំណត់ការប្រើប្រាស់ ៖
ការប្រើប្រាស់យ៉ាងមានសុវត្ថិភាព ពាក់ព័ន្ធនឹងការខូចខាតដែលប៉ះពាល់ដល់សម្បកដូចជា មុតនឹងវត្ថុរឹងធ្វើឲ្យដាច់រហែកធំ ឬកើតគ្រោះថ្នាក់ផ្សេងៗដូចជា ឡើងចិញ្ចើមផ្លូវដោយប្រើកម្លាំងខ្លាំងរហូតដល់ខូចខាតកង់រថយន្ត មានន័យថា សម្បកកង់នេះ ជាពិសេស គែមសម្បកកង់ត្រូវខូចខាតយ៉ាងខ្លាំង ឬកិនដោយសារការបើកបរគ្មានខ្យល់ក្នុងសម្បកកង់រយៈផ្លូវឆ្ងាយ ។ លក្ខណៈបែបនេះបង្ហាញថា មិនអាចប្រើប្រាស់ដោយសុវត្ថិភាពតទៅទៀតទេ ។
៣-សម្បកខូចទ្រង់ទ្រាយ ៖
ដើម្បីប្រើប្រាស់យ៉ាងមានសុវត្ថិភាព គឺ «អាយុរបស់សម្បក» ប្រសិនបើរាប់តាំងពីឆ្នាំផលិត គឺមិនគួរលើសពី៦ឆ្នាំទេ ។ រយៈពេលនេះមិនចាត់ទុកថា យូរពេកទេសម្រាប់សម្បក មានគុណភាពខ្ពស់ ។
ប្រសិនបើសម្បកកង់រថយន្តរបស់អ្នកមិនដូចចំណុចខាងលើទេ ក៏មិនចាំបាច់ខ្វល់ថា បានប្រើប្រាស់ប៉ុន្មានម៉ឺនគីឡូម៉ែត្រដែរ។ ឧទាហរណ៍ សម្បកកង់រថយន្តអ្នកមានអាយុប្រហែល៤ឆ្នាំ ប្រើប្រាស់បាន៥ម៉ឺនគីឡូម៉ែត្រ ប៉ុន្តែនៅសល់កម្រាស់សម្បកប្រហែល៥មីល្លីម៉ែត្រ ប៉ុន្តែចំណុចកង់រថយន្តរបស់អ្នកត្រឹមត្រូវ សម្បកកង់សឹក ក៏មិនត្រូវប្រញាប់ប្តូរថ្មីនាំតែខ្ជះខ្ជាយប្រាក់ទេ យើងអាចប្រើប្រាស់បន្តទៀតបានរហូតដល់ផុតកំណត់ ៕

0 comments:
Post a Comment