ការទាញយកវីដេអូពី Facebook សម្រាប់ទូរសព្ទ Android
ភាគច្រើនគឺមានភាពងាយស្រួល ខុសពីទូរសព្ទ iPhone ដែលជាការលំបាកមួយ។ ប៉ុន្តែពេលនេះមានគន្លឹះថ្មីមួយដែលអាចឲ្យអ្នកប្រើប្រាស់ iPhone ទាញយកវីដេអូពី Facebook បានដោយងាយ។
@ដំបូងទាញយកកម្មវិធី “MyMedia” ដែលកម្មវិធីនេះសម្រាប់ធ្វើការគ្រប់គ្រងវីដេអូដែលបានទាញយកហើយ។ ចុចទីនេះដើម្បីទាញយក
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOYBvvqd1bowallYgwI0rkfdGz3AGDy-ekAxjg5MM6UBavePSIOb4IRFCBd9mNL36qDAexhlTrs3zeKc4BpNweFrLLdt5U9_hDBJtg2elHSrOZhKwn0z8TcwH16-95hRIuGdGhcn7RMG8/s320/1.png)
@ រួចហើយចូលទៅកាន់
Facebook លើទូរសព្ទបន្ទាប់មកស្វែងរកវីដេអូណាមួយដែលចង់ទាញយករួចចុច Play។ ចុចនៅលើពាក្យ “Share” រួចចុចលើពាក្យ “Copy Link”
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8FN7MHoder8jzZqfSxC5QT_mX_h_msT4bamM3WqrN9L2spoFDqUE8VGH05A_qYaqLTmfeUOuGgwNNt159wkQcTDTur7aE7Qn38Nb9xNlqL_YUXP2p-e7e_I58cib89lXdVlEKv8a7EVE/s320/2.png)
@បន្ទាប់មកទៀតបើកកម្មវិធី
MyMedia នៅពេលនោះវានឹងលោតចេញ
Browser មួយឡើង។
នៅត្រង់ចំណុចនេះអ្នកត្រូវបើកវិបសាយមួយដែលមានឈ្មោះ savefrom.net។ បន្ទាប់ពីបកវិបសាយរួចធ្វើការ
Paste Link ដែលបាន កូពី
ពី Facebook អម្បាញ់មិញចូលទៅក្នុងប្រអប់ដែលមានពាក្យថា "Enter the URL”។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0vBjuSZTUI3JuV3fT0Z3aT5BpQx_DKxcyRqUHAnqL-NS8Px0tOk7bj98fyQWe56URVo8QR7q9nEw_YlicdhcIWAaYA3UTe89jtqqqGDekoMWQ1MMbiLJQeF6IUY-cWISm-v6WaxU0FXI/s320/3.png)
@ ជាបន្តជ្រើសរើសកម្រិតវីដេអូដែលអ្នកចង់បានរួចចុចលើវា ដើម្បីធ្វើការទាញយកតែម្ដង។ កម្មវិធីនឹងឲ្យអ្នកធ្វើការដាក់ឈ្មោះវីដេអូនោះជាមុនដើម្បីចាប់ផ្ដើមការទាញយក។ នៅពេលទាញយករួចរាល់
អ្នកនឹងឃើញវីដេអូនៅក្នុង Tab ឈ្មោះថា “Media” នៅក្នុងកម្មវិធី។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ4ieKkgiVWhSddbCJQPIakCOJioprZ0fa1I_F7f9q9kPf4Ltz6kH2uqovfUYoL8nqpYS75Ux0IoOZWVgjOlCpRx3hkKvqB1VE5sbGMPshLMXj6XK3rQ0g1_buQsazqygft7RdqKdtzAY/s320/4.png)
@នៅពេលចប់សព្វគ្រប់ អ្នកអាចធ្វើការទស្សនាវីដេអូដែលបានទាញយកហើយនៅក្នុងកម្មវិធី MyMedia ផ្ទាល់
ហើយក៏អាចធ្វើការរក្សាទុកវីដេអូចូលទៅក្នុង Camera Roll បានផងដែរ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7Oe91aMxH_E1vWA8SBNT-zJmC0Jjx62y_y7MjbUjnlXWc4oO8KUgmomGQ8WyO1wyXlP7UxmWEuCbQqUwQP4mH621UYYZbYi9Qb4AWYqpwYLWu1MBeV8yAjBGo0NIsFB87-o4-LtfpJw/s320/5.png)
0 comments:
Post a Comment