តើអ្នកធ្លាប់មានអារម្មណ៍ថាទូរសព្ទ
iPhone របស់អ្នកប្រែជាមានសភាពស្ទក់ ដូចជាបើកកម្មវិធីដែលធ្លាប់បើកជារៀងរាល់ដងគឺយឺតខុសពីធម្មតាដែរឬទេ?
វាប្រហែលជាដល់ពេលដែលអ្នកគួរតែសម្អាត
RAM ទូរសព្ទហើយ។ ត្រង់ចំណុចនេះមិនមែនចង់សំដៅទៅលើការបិទកម្មវិធីទូរសព្ទទាំងអស់តាមរយៈ Multitasking (ចុចប៊ូតុង Home ពីរដង) នោះទេ។ ផ្ទុយទៅវិញគឺចង់បង្ហាញអំពីគន្លឹះមួយដែលមានអ្នកដឹងតិចតួចបំផុត ហើយគន្លឹះនោះអាចសម្អាត
RAM បានដោយធ្វើឲ្យអ្នកមានអារម្មណ៍ថាទូរសព្ទដូចជាទើបតែបើកដំណើរដំបូងអញ្ចឹង។
រឿងចម្បងដែលអ្នកត្រូវធ្វើនោះគឺ
ចុចប៊ូតុង Power ឲ្យជាប់រហូតដល់ចេញផ្ទាំងបង្ហាញអក្សរ
"Slide to Power Off”។ បន្ទាប់ចុចលើប៊ូតុង Home
រយៈពេលប៉ុន្មានវិនាទី នៅពេលនោះវានឹងនាំអ្នកទៅកាន់ Home Screen វិញដោយបានសម្អាត RAM ឲ្យទំនេររួចជាស្រេច។
នៅពេលដែលអ្នកចូលទៅកាន់ Multitasking ដោយចុចប៊ូតុង Home ពីរដងអ្នកនឹងឃើញកម្មវិធីដែលអ្នកបានបើកពីមុន ប៉ុន្តែនៅពេលដែលអ្នកចុចលើវា កម្មវិធីទាំងនោះនឹងចាប់ផ្ដើមដំណើរការពីដំបូងឡើងវិញ ប្រៀបដូចជាអ្នកចុចបើកកម្មវិធីលើ
Home Screen យ៉ាងអញ្ចឹង។
គួរបញ្ជាក់ថាប្រព័ន្ធប្រតិបត្តិការ
iOS បំពេញតួនាទីយ៉ាងល្អក្នុងការចាត់ចែង
RAM ហេតុនេះអ្នកមិនចាំបាច់ធ្វើតាមវិធីខាងលើញឹកញាប់ពេកទេ លុះត្រាតែទូរសព្ទអ្នកចាប់ផ្ដើមមានសភាពយឺតខុសធម្មតា៕
0 comments:
Post a Comment