សេវាផ្ទុកទិន្នន័យ iCloud របស់ក្រុមហ៊ុន Apple អាចជួយឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការរក្សាទុកនូវទិន្នន័យ។ Apple បានកំណត់ទំហំ ៥GBឲ្យអ្នកអតិថិជនប្រើដោយឥតគិតថ្លៃ។ ជាមួយទំហំនេះ
អ្នកប្រើប្រាស់ពិតជាប្រើមិនសូវជាយូរប៉ុន្មានទេ នឹងពេញមិនខាន។

ខាងក្រោយនេះជាវិធីសាស្ត្រមួយចំនួនដើម្បីប្រើសេវាកម្ម
iCloud ឲ្យចំណេញសម្រាប់អ្នក៖
១. លុបចេញនូវទិន្នន័យ Back Up ណាដែលមានរយៈពេលយូរពេក។
ឧទាហរណ៍៖ ទិន្នន័យ Back Up របស់
iOS ជំនាន់ចាស់ដែលអ្នកធ្លាប់ប្រើ តែបច្ចុប្បន្នអ្នកមិនត្រួវការប្រើទិន្នន័យទាំងអស់នោះទៀត។

២. ផ្លាស់ប្ដូរ Setting របស់ iCloud។ ត្រង់កន្លែងនេះអ្នកត្រូវចុចលើ
iCloud រួចអ្នកអាចធ្វើការជ្រើសរើសឲ្យទិន្នន័យប្រភេទណាដែលត្រូវរក្សាទុកលើ iCloud។

៣. ប្រើកម្មវិធីជំនួសកុំពឹងតែលើ iCloud។ ជាការពិតណាស់មានសេវាកម្ម
Cloud ជាច្រើនដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រើជាមួយទំហំច្រើនជាសេវាកម្ម Cloud របស់ Apple ដូចជា Drop Box, Google Drive, Microsoft One Drive ជាដើម។

0 comments:
Post a Comment