Saturday, March 25, 2017

នៅ​ក្នុង​ទូរសព្ទ​ iPhone មាន​បង្កប់​នូវ​មុខងារ​អាថ៌កំបាំង​​ និង​ពិសេសៗ​ជា​ច្រើន​ ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ភាគ​ធំ​មិន​សូវ​​ដឹង​ ឬ​ចាប់​អារម្មណ៍​អំពី​មុខងារ​ទាំង​នោះ​ឡើយ។ ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​​មុខងារ​ពិសេសៗ​មួយ​ចំនួន​លើ​ iPhone ដែល​អ្នក​ប្រហែល​មិន​ដឹង៖

១. កំណត់​ Shortcut




iPhone មាន​មក​ស្រាប់​​នូវ​មុខងារ​​កំណត់​ Shortcut ពេល​វាយ​អក្សរ។ មាន​ន័យ​ថា​ ពេល​ដែល​វាយ​​ពាក្យ​កាត់​​ណា​មួយ ​វា​នឹង​លោត​ចេញ​ពាក្យ​ពេញ​មក។ ​ការ​ធ្វើ​ដូច​នេះ​គឺ​ដើម្បី​ចំណេញ​ពេល​មិន​ចាំ​បាច់​វាយ​ពេញ​ជា​រៀង​រាល់​លើក។

ដើម្បី​កំណត់​ Shortcut របស់​អ្នក​៖ ចូល​ទៅ​ Settings → General → Keyboard → Text Replacement


២. កំណត់​មុខងារ​ Do Not Disturb ឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ​




Do Not Disturb ជា​មុខងារ​មួយ​ដែល​នឹង​បិត​សំឡេង​រំខាន​ទាំង​អស់​ ដូច​ជា​សំឡេង​​​រោទ៍​ទូរសព្ទ​ហៅ​ចូល ​ឬ​ សំឡេង​ Notification​ នៅ​ពេល​ដំណើរ​ការ​វា។ មិន​តែ​ប៉ុណ្ណោះ​មុខងារ​នេះ​អាច​កំណត់​ឲ្យ​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ​បាន​ជា​រៀង​រាល់​ថ្ងៃ​នៅ​ពេល​កំណត់​ណា​មួយ​ ដូច​ជា​ពេល​កំពុង​គេង​ជា​ដើម។

​​​​​ដើម្បី​កំណត់៖ ចូល​ទៅ​ Settings → Do Not Disturb → Schedule → From To


៣. លាក់​កម្មវិធី​មាន​​មក​ស្រាប់​​ដែល​មិន​អាច​លុប​បាន



ក្រុមហ៊ុន​ Apple បាន​ដំឡើង​កម្មវិធី​ជា​ច្រើន​លើ​ទូរសព្ទ​ iPhone ដែល​មិន​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​លុប​បាន ប៉ុន្តែ​គេ​មាន​វិធី​ដែល​អាច​លាក់​កម្មវិធី​ទាំង​នោះ​បាន​យ៉ាង​ងាយ។

​​​​​ដើម្បី​កំណត់៖ ចូល​ទៅ​ Settings → General → Restrictions →កំណត់​លេខ​សម្ងាត់ ​អូស​ពី​ស្ដាំ​ទៅ​ឆ្វេង​លើ​កម្មវិធី​ណា​ដែល​ចង់​លាក់


៤. កំណត់​ភ្លើង​ពិល​​ភ្លឺ​ភ្លឹប​ភ្លែត​ពេល​មាន​ Notification




​​​​ដើម្បី​កំណត់៖ ចូល​ទៅ​ Settings → General → Accessibility → LED Flash for Alerts


៥. ឆ្លើយ​តប​សារ​លើ​​ Lock Screen​ ទូរសព្ទ​ដោយ​មិន​បាច់​ដោះ​សោ​ទូរសព្ទ



អូស​ទៅ​​ឆ្វេង​លើ​សារ​ ​លើ​​ Lock Screen​ ​នៃ​ទូរសព្ទ​ អ្នក​នឹង​ឃើញ​ពាក្យ​ Reply។ ចុច​លើ​ពាក្យ​នោះ ​នោះ​​​អ្នក​អាច​ឆ្លើយ​តប​សារ​បាន​យ៉ាង​ងាយ។

៦. មើល​ថា​កម្មវិធី​ណា​ស៊ី​ថ្ម​ជាង​គេ




ចូល​ទៅ​ Settings → General – Usage → Battery –. Battery Usage នោះ​នឹង​ឃើញ​ថា​កម្មវិធី​ណា​ស៊ី​ថ្ម​ទូរសព្ទ​ច្រើន​ជាង​គេ។


​​​ ​​៧. កំណត់​មុខងារ​ Low Power Mode ដើម្បី​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ​ (សម្រាប់​ iOS 9 ឡើង​ទៅ)




បើ​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ Apple បាន​ឲ្យ​ដឹង​ថា ​មុខងារ​ Low Power Mode លើ​ iOS 9 អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ច្រើន​ជាង​មុន​ ពោល​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន​៤​ម៉ោង។​

ចូល​ទៅ​ Settings → Battery → Low Power Mode


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget