ជឿជាក់ថា អ្នកប្រើប្រាស់ទូរសព្ទ iPhone មួយចំនួនតូចមានភាពធុញទ្រាន់នឹងកម្មវិធីដែលក្រុមហ៊ុន
Apple បានដំឡើងមកស្រាប់
ដោយសារកម្មវិធីទាំងនោះមានចំនួនច្រើន ណាមួយអ្នកក៏មិនសូវប្រើវាទៀតផង ហើយអ្វីដែលសំខាន់នោះគឺលុបចេញមិនបាន។
ឥឡូវនេះមានអ្នកប្រើប្រាស់ប្រព័ន្ធ
Youtube មួយរូបបានបង្ហាញពីគន្លឹះថ្មីបំផុតដែលបង្ហាញពីការលាក់កម្មវិធី លើទូរសព្ទ
iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ
iOS 9។
គន្លឹះនេះអាចអនុវត្តបានយ៉ាងងាយ
ដោយធ្វើតាមវីដេអូខាងក្រោម៖
ការណែនាំលម្អិត៖
-ដាក់កម្មវិធីដែលចង់ដាក់ទាំងប៉ុន្មានចូលទៅក្នុង
Folder មួយ ដោយយកដៃចុចលើកម្មវិធីមួយលើ
Homescreen ឲ្យជាប់រួចអូសយកទៅដាក់ពីលើ
កម្មវិធីមួយទៀត (អាចកំណត់ឈ្មោះ
Folder ក៏បាន មិនកំណត់ក៏បាន)
-បន្ទាប់មកទាញកម្មវិធីណាមួយទៅផ្នែកខាងមុខនៃ
Folder រួចលែងដៃ
-បន្ទាប់មកទាញកម្មវិធីមួយនោះទៅផ្នែកខាងមុខនៃ
Folder ម្ដងទៀត
ពេលដែលវាទៅមុខលែងរួច
អូសកម្មវិធីនោះមកនៅចំចំណុចកណ្ដាលនៃ Folder ហើយធ្វើការចុចប៊ូតុង
Home នោះកម្មវិធីនឹងបាត់ជាមិនខានឡើយ។
បញ្ជាក់ថាកម្មវិធីដែលបានលាក់នឹងបង្ហាញខ្លួនមកវិញនៅពេលដែលអ្នកធ្វើការស្វែងរកកម្មវិធីតាមរយៈ Spotlight Search និងនៅពេលដែលបិទទូរសព្ទហើយបើកឡើងមកវិញ។ វីដេអូមិនបានបញ្ជាក់ទេថាគន្លឹះដំណើរការជាមួយផលិតផល
Apple ដទៃទៀតដែលដំឡើងប្រតិបត្តិការ
iOS 9
ឬយ៉ាងណានោះ៕
0 comments:
Post a Comment