ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS ទៅកាន់ជំនាន់ចុងក្រោយនៅលើ
iPhone ឬ
iPad គឺជាជម្រើសដ៏ល្អមួយដោយសារវាអាចជួយកែសម្រួលបញ្ហាដែលមាននៅលើជំនាន់មុនបាន។ ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួនសម្រេចចិត្តថាអាប់ដេតហើយតែប្ដូរចិត្តថាមិនចង់អាប់ដេតវិញ ហើយពួកគេមិនបានដឹងទេថាចង់បញ្ឈប់ការទាញយកអាប់ដេតគួរធ្វើបែបណានោះ។

ដូចនេះខាងក្រោមនឹងមានបង្ហាញអំពីដំណោះស្រាយ៖
១. ត្រូវច្បាស់ថាការទាញយកមិនទាន់បានបញ្ចប់នៅឡើយ។
ដើម្បីពិនិត្យមើលថាទាញយកបានបញ្ចប់ឬនៅ ចូលទៅកាន់ Setting
→ General → Software Update

២. ពេលចូលទៅដល់អ្នកនឹងឃើញថាការទាញយកកំពុងស្ថិតក្នុងដំណើរការនៅឡើយ

៣. បន្ទាប់មកត្រឡប់ទៅមីនុយដើមវិញដោយចូលទៅកាន់ Setting
→ Geenral

៤. នៅក្នុង General ស្វែងរកពាក្យថា Usage
(ឬ Storage & iCloud Usage)

៥. នៅពេលនោះនឹងឃើញមានឈ្មោះកម្មវិធីឡើង
ហើយត្រង់កន្លែងនេះស្វែងរកពាក្យថា
iOS

៦. នៅពេលចុចលើពាក្យ iOS ចូរអ្នកចុចលើពាក្យ Delete
Update នោះជាការស្រេច

0 comments:
Post a Comment