Saturday, March 25, 2017

​​ជឿ​ជាក់​ថា​អ្នក​ដែល​ប្រើ​ប្រាស់​ទូរសព្ទ​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​​ក្រពុល​មុខ​ដោយ​សារ​​​​មាន​​លេខ​ប្លែកៗ​តេ​មក​រំខាន​ញឹកញាប់​ ហើយ​​ដើម្បី​គេច​ពី​​ការ​​រំខាន​ទាំង​នោះ​គឺ​មាន​តែ​​បង្ខំ​ចិត្ត​បិទ​ទូរសព្ទ។ ដោយ​ឡែក​សម្រាប់​​ទូរសព្ទ​ iPhone ​មាន​បង្កប់​​មុខងារ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Block ​លេខ​ដែល​តេ​​រំខាន​បានយ៉ាងងាយ។ 

ចង់​ដឹង​ពី​វិធី​ Block តាម​ដាន​ខាង​ក្រោម៖


*វិធីសាស្ត្រ​ទី​មួយ

១. ត្រូវ​បញ្ជាក់​ថា​ទូរសព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ទី​ 7, 8 និង​ ជំនាន់​ទី​ 9

២. តាម​រយៈ​ទូរសព្ទ​ចូល​ទៅ​កាន់​ Setting → General → Phone → Blocked




៣. ចុច​លើ​ពាក្យ​ “Add New” រួច​ចុច​លើ​ឈ្មោះ​ ឬ​ លេខ​ទូរសព្ទ​​ណា​មួយ​ដែល​អ្នក​ចង់​ Block នោះ​ជា​ការ​ស្រេច។ ដើម្បី​ Unblock លេខ​ណា​មួយ​វិញ​គ្រាន់​តែ​ចុច​លើ​ពាក្យ​ "Edit” នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ​ ហើយ​ចុច​លើ​សញ្ញា​ ដក​ ពណ៌​ក្រហម និង​ចុច​លើ​ពាក្យ​ "Unblock"




*វិធីសាស្ត្រ​ទី​ពីរ

នៅ​លើ​ Homescreen ទូរសព្ទ​ចុច​លើ​កម្មវិធី​ “Phone” រួច​ជ្រើស​រើស​យក​ប្រអប់​ “Recents” បន្ទាប់​មក​ចុច​លើ​សញ្ញា​ Information នៅ​ខាង​ចុង​លេខ​ ឬ​ ឈ្មោះ​ដែល​អ្នក​ចង់​ Block។ រួច​ហើយ​​អូស​ចុះ​ក្រោម​ដើម្បី​ស្វែង​រក​ពាក្យ​ "Block this Caller” និង​ចុច​លើ​ពាក្យ​នោះ​ ហើយ​ចុច​លើ​ពាក្យ​ “Block Contact”





0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget