មិនថាអ្នកទើបប្រើប្រាស់ iPhone ដំបូងឬអ្នកប្រើប្រាស់យូរមកហើយនោះ ច្បាស់ជាមិនបានដឹងគ្រប់ពីមុខងារដែលមានលើទូរសព្ទដ៏ទំនើបមួយនេះឡើយ។ ខាងក្រោមជាមុខងារដែលអ្នកអាចមិនដឹង៖

១.
តេឡើងវិញ
ក្នុងកម្មវិធី Phone ចូលទៅកាន់ទីតាំងវាយលេខទូរសព្ទរួចចុចសញ្ញាពណ៌បៃតងដែលមានរូបទូរសព្ទពីក្នុងដើម្បីបង្ហាញលេខ ដែលអ្នកបានតេចុងក្រោយគេឡើងវិញ។
២. សម្អាត Cache

ការសម្អាត Cache របស់កម្មវិធីអាចជួយឲ្យទូរសព្ទដំណើរការលឿនជាងមុនបន្តិចបាន។ ដើម្បីសម្អាត
Cache ធ្វើតាមគន្លឹះសម្ងាត់មួយ ដោយចូលទៅកាន់កម្មវិធី
App Store រួចចុចលើ
tab ណាមួយដែលនៅខាងក្រោមចំនួន១០ដងជាប់គ្នា។
៣. ធ្វើឲ្យមុខងារ Touch ID លឿនជាងមុន

រក្សាទុកស្នាមក្រយៅរបស់អ្នកតែមួយ និងច្រើនដងអាចជួយឲ្យមុខងារ
Touch ID ដំណើរការកាន់តែលឿន ជាពិសេសសម្រាប់ទូរសព្ទស៊េរីចាស់ដូចជា
iPhone 5s ឬ
iPhone 6
ជាដើម។
៤.
បម្លែងរង្វាស់ឬរូបិយប័ណ្ណភ្លាមៗ

សម្រាប់ iOS 9 គ្រាន់តែបើក Spotlight ដោយយកម្រាមដៃអូសលើអេក្រង់ទូរសព្ទចុះក្រោម រួចវាយបញ្ចូលខ្នាតដែលអ្នកចង់បម្លែងនោះវានឹងបង្ហាញលទ្ធផលជាក់ជាមិនខាន។ ឧទាហរណ៍ថាចង់បម្លែងពី
ប្រាក់ដុល្លារទៅប្រាក់អឺរ៉ូ
គ្រាន់តែវាយថា " 10
usd to euro” នោះនឹងបង្ហាញលទ្ធផល។
៥. គណនាលេខងាយៗបានលឿន

មិនចាំបាច់បើកកម្មវិធីគិតលេខ
អ្នកគ្រាន់តែប្រើប្រាស់ Spotlight ក៏អាចគណនាលេខងាយៗបានយ៉ាងលឿន។
៦.
លុបលេខមួយខ្ទង់ៗក្នុងកម្មវិធីគិតលេខ
កម្មវិធីគិតលេខមិនមានប៊ូតុងសម្រាប់លុបលេខមួយខ្ទង់នោះឡើយ ប៉ុន្តែអ្នកអាចលុបលេខមួយខ្ទង់បានដោយគ្រាន់តែអូសពីស្ដាំទៅឆ្វេងលើផ្ទៃខ្មៅក្នុងកម្មវិធី។
៧. សម្អាត RAM ដើម្បីជួយឲ្យទូរសព្ទដើរលឿនជាងមុន
ចុចប៊ូតុង
Power ឲ្យជាប់រហូតដល់លោតផ្ទាំង
"Slide to power off” រួចលែងប៊ូតុងនោះ បន្ទាប់មកចុចលើប៊ូតុង Home ឲ្យជាប់រហូតដល់ផ្ទាំងនោះបាត់ទៅវិញ៕
0 comments:
Post a Comment