អ្នកប្រើទូរសព្ទមួយចំនួនតូចតែងមានការភ្លេចភ្លាំងដោយច្រឡំដៃទុកទូរសព្ទចោលនៅកន្លែងណាមួយដោយមិនដឹងខ្លួន ហើយទូរសព្ទនោះថែមទាំងដាក់
Silent មិនឮសំឡេងថែមទៀត ដូចនេះធ្វើឲ្យពិបាករក។
ប៉ុន្តែជាមួយ iPhone មានមុខងារពិសេសមួយដែលអាចរកទូរសព្ទបានយ៉ាងងាយ
ខាងក្រោមជាការបង្ហាញពីវិធីរកទូរសព្ទ
iPhone ឬផលិតផល
iDevice ដទៃទៀតដែលបាត់៖
១. ត្រូវចាំថាដើម្បីអាចស្វែងរកបានលុះត្រាតែឧបករណ៍អ្នកបាន
Setup មុខងារ
Find My iPhone រួចរាល់ស្រាប់
@តាមរយៈឧបករណ៍ចូលទៅកាន់
Setting → iCloud រួចបញ្ចូលគណនី
Apple ID (ឈ្មោះ និងលេខសម្ងាត់)
របស់អ្នកដើម្បីចុះឈ្មោះចូលក្នុង
iCloud នោះ

@ក្រោយពីចូលទៅក្នុង
iCloud រួចស្វែងរកពាក្យថា
Find My iPhone រួចចុចដំណើរការមុខងារ Find
My iPhone

២. វិធីស្វែងរកនៅពេលទូរសព្ទបាត់
@តាមរយៈកុំព្យូទ័រ
ឬ ឧបករណ៍អ្វីដែលអាចបើកវិបសាយបាន ចូលទៅកាន់វិបសាយ www.icloud.com រួចវាយបញ្ចូលគណនី
Apple ID អ្នក

@បន្ទាប់មកចុចលើពាក្យ
Find My iPhone

@បន្ទាប់មកទៀតត្រង់
All Devices ចុចលើពាក្យនោះ រួចជ្រើសរើសយកឈ្មោះទូរសព្ទអ្នក ពេលនោះនឹងលោតផ្ទាំងមួយចេញមកដែលបង្ហាញពីទូរសព្ទអ្នក

@នៅត្រង់ពាក្យ
Play Sound គឺទូរសព្ទនឹងបន្លឺសំឡេងឡើងពេលដែលចុចលើពាក្យនោះ ទោះបីជាទូរសព្ទដាក់
Silent ក្ដី។
ចំណែក Erase iPhone គឺលុបចោលទិន្នន័យដែលមានលើឧបករណ៍ទាំងអស់។

@នៅត្រង់ពាក្យ
Lost Mode វិញ គឺតម្រូវឲ្យបញ្ចូលលេខទូរសព្ទដើម្បីអាចឲ្យអ្នកដែលរើសទូរសព្ទបានងាយស្រួលទាក់ទងទៅម្ចាស់ដើម និងសារដែលបង្ហាញលើអេក្រង់ទូរសព្ទថាទូរសព្ទបានបាត់។ ពេលដែលប្រើមុខងារនេះវានឹងធ្វើការចាប់ទីតាំងរបស់ទូរសព្ទជាប់ជានិច្ច។

បញ្ជាក់ថាក្រៅពីរកតាមរយៈកុំព្យូទ័រគេក៏អាច រកឧបករណ៍ដែលបាត់តាមរយៈផលិតផល
iDevice ផ្សេងទៀត ដោយប្រើប្រាស់កម្មវិធី
Find My iPhone បានផងដែរ
ដោយតម្រូវឲ្យបញ្ចូលគណនី Apple
ID របស់ឧបករណ៍ដែលបាត់នោះ៕
x
0 comments:
Post a Comment