មិនថាទូរសព្ទ iPhone ឬ Android ម៉ូដែលណាទេគឺសុទ្ធសឹងតែមានបង្កប់ម៉ឺនុយអាថ៌កំបាំង ដែលទាមទារឲ្យអ្នកដឹងពីកូដទើបអាចចូលទៅកាន់ម៉ឺនុយទាំងអស់នោះបាន។

ដោយឡែកថ្ងៃនេះសូមបង្ហាញពីកូដមួយចំនួនចូលទៅម៉ឺនុយអាថ៌កំបាំងលើ
iPhone ដែលមានដូចខាងក្រោម៖
- *#06# ៖ បង្ហាញពីលេខ IMEI
ចំនួន១៥ខ្ទង់របស់ទូរសព្ទ

-3001#12345# + ប៊ូតុងហៅចេញ
៖ ចូលទៅកាន់ម៉ឺនុយ Field
Test ដែលម៉ឺនុយនេះអាចឲ្យអ្នកមើលឃើញនូវភាពខ្សោយ
ឬខ្លាំងនៃសេវាទូរសព្ទអ្នក

-*#43# + ប៊ូតុងហៅចេញ
៖ បង្ហាញថាតើទូរសព្ទអ្នកបានកំណត់មុខងារ Call waiting ឬក៏អត់។ មុខងារ Call waiting អាចឲ្យអ្នកទទួលការហៅចូលមួយទៀតស្របពេលដែលអ្នកកំពុងសន្ទនាជាមួយអ្នកដទៃបាន។
-*43# + ប៊ូតុងហៅចេញ
៖ ដំណើរការ Call
waiting
-#43# + ប៊ូតុងហៅចេញ
៖ បិទ Call waiting
-*#21# + ប៊ូតុងហៅចេញ
៖ បង្ហាញថាតើទូរសព្ទអ្នកបានកំណត់មុខងារ Call forwarding ដែរឬទេ។ មុខងារនេះអាចបង្វែរលេខដែលហៅចូលមកអ្នក ឲ្យហៅទៅកាន់លេខទូរសព្ទផ្សេងដែលអ្នកបានកំណត់មុខងារ Call forwarding នេះវិញ។

-##002# + ប៊ូតុងហៅចេញ
៖ បិទដំណើរការមុខងារ Call
forwarding
0 comments:
Post a Comment