១.Adobe InDesign:
កម្មវិធីនេះ ប្រើសម្រាប់បង្កើតនិងបើកមើលជាមុននូវប្រភេទឯកសារសម្រាប់បោះពុម្ពជាទស្សនាវដ្ដី។ ជម្រើសល្អបំផុតសម្រាប់អ្នកចូលចិត្តបង្កើតឯកសារណាដែលមានអក្សរច្រើន ដូចជាកាសែត, ផ្ទាំងរូបភាព ជាលក្ខណៈទំព័រលើសពី ២។ យ៉ាងណាមិញក៏មានការទទួលស្គាល់ InDesign មិនទុកសម្រាប់ប្រើរចនាក្រាហ្វិកកម្រិតខ្ពស់នោះឡើយ។
២.Adobe Illustrator:
Illustrator គឺជា Photoshop សម្រាប់ប្រើបង្កើតរូបបែបគំនូរ ងាយស្រួលក្នុងការរចនារូបភាពក្រាហ្វិក(Bitmap Graphics)។ ឯកសារផ្ដោតសំខាន់ ២ ក្នុងកម្មវិធីនេះរួមមាន Raster និង Vector។
៣.Adobe Bridge:
ប្រើសម្រាប់កែទម្រង់ឯកសារជាពិសេសរូបប្រភេទ RAW ក្នុងកម្រិត IPTC និង XMP ដែលមុខងារមួយចំនួនមានដូចទៅនឹង Photoshop ។ Bridge ហាក់បីជាមិនពេញនិយមខ្លាំងនោះទេ សម្រាប់អ្នកប្រើទូទៅ ព្រោះសិស្សច្បងកម្មវិធីដទៃក្នុងត្រកូលតែមួយ ក៏អាចបំពេញតម្រូវការអ្នកប្រើបានស្រាប់ទៅហើយ។
៤.Adobe Dreamweaver:
មានទំនាក់ទំនងជាមួយការត្រួតពិនិត្យកូដនៅលើភាសាមួយចំនួនដូចជា CSS, EDML, XHTML, XML, XSLT, HTML, Java, PHP និង VBScript ជាដើម។ វាពិនិត្យមើលកូដៗសំខាន់ណា ដែលមានលក្ខណៈដូចគ្នាក្នុងពេលតែមួយ ហើយធ្វើការ Highlight ពីលើកូដនោះ ដើម្បីបង្ហាញឱ្យយើងបានដឹង។
៥.Adobe Fireworks:
Fireworks មានភាពប្រហាក់ប្រហែលបន្តិចបន្តួចទៅនឹង Illustrator ដែរ ប៉ុន្តែទម្រង់រូបភាពដែលបង្កើតចេញមកមានលក្ខណៈស្របសម្រាប់គេហទំព័រ (Web) និងការបង្កើតកម្មវិធីទូរសព្ទ។ វិចិត្រករ Jose Rivera បានប្រើប្រាស់ Fireworks ដើម្បីធ្វើការងាររបស់គាត់ជាច្រើន។ តួយ៉ាងដូចជាផ្ទៃរូបភាពតារាងល្បី, គេហទំព័រមួយចំនួនធំ សុទ្ធសឹងតែបង្កើតចេញពីកម្មវិធី Fireworks ក្នុងទម្រង់ឯកសារ bitmap។
៦.Adobe Prelude:
ជាកម្មវិធីសម្រាប់កាត់តវីដេអូ ហើយបើនិយាយពីអត្ថប្រយោជន៍ក៏មិនខុសពីកម្មវិធីកាត់តវីដេអូរបស់ក្រុមហ៊ុនដទៃៗទៀតដែរ។
៧.Adobe After Affects:
After Affects ជាកម្មវិធីល្បីឈ្មោះមួយក្នុងវិស័យផលិតវីដេអូទាំងពីអំឡុងឆ្នាំ ១៩៩០។ ប្រើវាសម្រាប់បង្កើត Visual Effects ទៅក្នុងវីដេអូនិងប្រភេទរូបភាពមានចលនា (Animation)។ វាទាមទារដំណើរការលើម៉ាស៊ីនដែលមានកម្លាំងខ្លាំង យ៉ាងតិចណាស់ក៏ RAM ទំហំ 8GB ទើបដំណើរការកម្មវិធីនេះបានរលូន ព្រោះវាមានមុខងារពិសេសៗច្រើនក្នុងការផលិតវីដេអូ។
លើប្រព័ន្ធ YouTube ច្រើនមានគេបង្រៀនអំពីការបញ្ចូល Lightning Strike, Glowing Eye និង Lightsaber ទៅក្នុងវីដេអូរបស់អ្នកប្រើ ដែលវាជាចំណុចចាប់ផ្ដើមដំបូងៗ។
៨.Adobe Premier Pro:
ប្រើសម្រាប់ធ្វើការកាត់និងកែច្នៃវីដេអូ ភាគច្រើនក្នុងគោលដៅបង្កើតខ្សែភាពយន្ត។ កម្មវិធីនេះតម្រូវឱ្យមានកម្លាំងម៉ាស៊ីនដំណើរការធំដូចគ្នា ប៉ុន្តែបច្ចុប្បន្នហាក់បីជាមិនពេញនិយមសម្រាប់អ្នកប្រើទូទៅឡើយ ខណៈមានគូប្រជែង ២ ចូលមកគឺ
Avid និង Apple។
៩.Adobe Photoshop:
ទោះ Sabay មិនរៀបរាប់ក៏ប្រិយមិត្តអាចដឹងត្រួសៗដែរ ពីមុខងារ Photoshop។ យើងប្រើសម្រាប់កាត់តរូបភាពនិងបង្កើតការរចនាបែប 3D ដែលនេះជាមុខងារចម្បងដ៏ចាំបាច់មួយ ដែលគេត្រូវការប្រើ Photoshop។
១០.Adobe Flash:
ហ្គេមដែលអ្នកនិយមលេងលើបណ្ដាញសង្គម ហើយវីដេអូតុក្កតាដែលក្មេងៗនិយមមើល អ្នកផលិតច្រើនប្រើកម្មវិធី Flash ក្នុងការបង្កើត។ ប៉ុន្តែក្រោយការប្រកាសចេញ HTML5 កម្មវិធី Flash ក៏បាត់បង់ការគាំទ្រមួយផ្នែកធំ យ៉ាងណាមិញបច្ចុប្បន្នគេក៏នៅប្រើវាដើម្បីបង្កើតក្បាលចាក់វីដេអូដំណើរការលើគេហទំព័រ YouTube។
១១.Adobe Audition:
ប្រើសម្រាប់កាត់តសម្លេង និងការបញ្ចូលសម្លេងច្រើនក្នុងឯកសារតែមួយ (Mix Sound)។ កាលពីសម័យមុនគេនិយមប្រើវានៅតាមបណ្ដាស្ថានីយវិទ្យុ សម្រាប់កាត់និងបញ្ចូល Sound Effects។
១២.Adobe SpeedGrade:
ប្រើសម្រាប់ធ្វើការច្នៃបន្ថែមពណ៌ទៅលើរូបភាព។ បើនិយាយរួម បច្ចុប្បន្នកម្មវិធីទូរសព្ទជាច្រើនក៏មានដែរ ដែលយើងនិយមហៅថា ដាក់ Effect ទៅលើរូបភាព ប៉ុន្តែគ្រាន់កម្មវិធី SpeedGrade វាមានមុខងារប្រើប្រាស់ធំទូលាយជាង។
១៣.Adobe Encore:
ប្រើសម្រាប់ការរៀបចំ DVD និងឌីស Blu-ray ដែលភាគច្រើនអ្នកប្រើវាគឺជាអ្នកផលិតអាជីព ក្នុងផ្នែកមួយបន្តពី Adobe Premiere។ យើងអាចបង្កើត Menus នៅក្នុង DVD ហើយធ្វើការកែច្នៃតាមរយៈ Photoshop ក៏បានដោយប្រើប្រាស់ Layer។
១៤.Adobe Flash Builders:
ប្រើទាក់ទងទៅនឹងការបង្កើតកម្មវិធីសម្រាប់ទូរសព្ទនិងវេបសាយលើកុំព្យូទ័រ។ មិនខុសច្រើនពី Flash ដែលអាចបង្កើតកម្មវិធីគាំទ្រប្រព័ន្ធដំណើរការច្រើន។ កូដដែលអាចស្គាល់ជាមួយផ្ទៃក្រាហ្វិកនៃកម្មវិធី Flash Builders រួមមាន MXML និង ActionScript។
១៥.Adobe Acrobat X Pro:
ប្រើទាក់ទងក្នុងឯកសារ PDF ដ៏រឹងមាំមួយ។ យើងអាចធ្វើការបន្ថែមសម្លេងនិងវីដេអូ ក៏ដូចជាកែច្នៃផ្ទៃ Background របស់ឯកសារ PDF បានយ៉ាងងាយស្រួល។
១៦.Adobe Media Encoder:
ប្រើសម្រាប់ធ្វើការ Resize និង Crop វីដេអូជាដើម រួចរាល់វីដេអូទាំងអស់អាចបម្លែងចេញជាឯកសារ FLV, F4vV និង H.264 ដែលគាំទ្រលើឧបករណ៍ច្រើន។
0 comments:
Post a Comment