Friday, August 4, 2017

កន្លង​មក​បាន​ប្រិយមិត្ត​បាន​ដឹង​ខ្លះៗ​ហើយ​ពី​ ប្រវត្តិ​នៃ​រថយន្ត​ Lexus RX ដែល​មាន​ចែក​ចេញ​ជា​ច្រើន​ស៊េរី​ និង ច្រើន​ប្រភេទ។ ថ្ងៃ​នេះ​មក​តាម​ដាន​​​លម្អិត​ពី​​ប្រភេទ Lexus RX 300 វិញ​ម្ដង​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ។

Lexus RX 300 មាន​ចែក​ចេញ​ជា​ ៣ ស៊េរី​ឆ្នាំ​ខុស​ៗ​គ្នា​ដោយ​រួម​មាន៖

ស៊េរី​ឆ្នាំ​ ១៩៩៩


​​​Lexus RX 300ស៊េរី​ឆ្នាំ​ ១៩៩៩ បាន​ចេញ​លក់​ចាប់​ពី​ឆ្នាំ​ ១៩៩៨ ដល់ ឆ្នាំ​ ២០០៣ ដោយ​មាន​បំពាក់​ម៉ាស៊ីន V-6 ​ទំហំ​ ៣,០ លីត្រ មាន​ប្រព័ន្ធ​បើក​បរ​​ប៉ុង​មួយ (Front-Wheel-Drive)។ ប្រអប់លេខ​វិញ​​ជា​ប្រភេទ​អូតូ​មាន​ ៤ វគ្គ​ ដោយ​រួម​មាន​ "Snow Mode” អាច​បើកបរ​លើ​ស្ថានភាព​ផ្លូវ​មាន​ព្រិល​បាន​ល្អ។ ប្រព័ន្ធ​សំឡេង​ Pioneer ដែល​មាន​ឧបករណ៍​បំពង​សំឡេង​ចំនួន​ ៧ មាន​ជា​ប្រភេទ​ស្តង់ដារ​លើ​រថយន្ត​នេះ។


នៅ​ផ្នែក​ខាង​ក្នុង​វិញ​​មាន​ការ​រចនា​ដោយ​ប្រើ​ឈើ​ Walnut, មាន​កៅអី​អង្គុយ​ពីរ​ជួរ រួម​ទាំង​មាន​​ឃ្លុប​ដាក់​ឥវ៉ាន់​នៅ​ខាង​ក្រោយ​យ៉ាង​ទូលាយ។ តាប្លូ​ដែល​នៅ​ចំ​កណ្ដាល​ជា​ប្រភេទ LCD អាច​បង្ហាញ​ទិន្នន័យ​សម្រាប់​ការ​ចាក់​ចម្រៀង, អាកាសធាតុ និង ទិន្នន័យ​នៃ​ការ​បើកបរ។ ​​​​កៅអី​អង្គុយ​ជួរ​ខាង​ក្រោយ​ក៏​អាច​សម្រួល​ទៅ​មុខ​ទៅ​ក្រោយ និង អាច​បត់​ចុះ​ក្រោយ​បាន​ដើម្បី​ពង្រីក​ទីតាំង​ឃ្លុប​សម្រាប់​ដាក់​ឥវ៉ាន់។


មុខងារ​សុវត្ថិភាព​រួម​មាន​ពោង​សុវត្ថិភាព​សម្រាប់​​កៅអី​អង្គុយ​ខាង​មុខ, ពោង​សុវត្ថិភាព​នៅ​ផ្នែក​ចំហៀង​សម្រាប់​កៅអី​អង្គុយ​ខាង​មុខ, ហ្វ្រាំង ABS, ធ្នឹម​​ទប់​ទល់​នឹង​ការ​ប៉ះទង្គិច​ពី​ចំហៀង និង ឧបករណ៍​សម្រាប់​កល់​ក្បាល​ចំនួន​ ៥។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ជម្រើស​សម្រាប់​បន្ថែម​មុខងារ​ Vehicle Stability Control (រក្សា​លំនឹង​រថយន្ត) និង Electronic Stability Program (មុខងារ​រក្ស​លំនឹង​អេឡិចត្រូនិក) ផង​ដែរ។


តាម​ការ​អះអាង​ពី​រោងចក្រ​ថា​រថយន្ត​នេះ​អាច​បើក​បរ​នៅ​ល្បឿន​អតិបរមា​ ១៨០ គ.ម/ម៉។ ចំពោះ​ការ​ធ្វើ​តេស្ត​លើ​កម្រិត​ស៊ី​ប្រេង​ឥន្ធនៈ​វិញ​លទ្ធផល​ឃើញ​ថា​មួយ​លីត្រ​អាច​បើក​បាន​ចម្ងាយ​ផ្លូវ​ជា​មធ្យម​ ៨,៩ គីឡូម៉ែត្រ។ ​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ទំហំ​ ៦៥ លីត្រ អាច​ធ្វើ​ដំណើរ​ជា​មធ្យម​បាន​ ៤៨៩ គ.ម សម្រាប់​ការ​ចាក់​មួយ​ពេញ។

​​​​​​​ស៊េរី​ឆ្នាំ​ ២០០០


ឆ្នាំ​ ២០០០ រថយន្ត​ម៉ូដែល RX 300 នេះ​ទទួល​បាន​ការ​អាប់ដេត​ថ្មី​​លើ​ផ្នែក​ចង្កៀង​ខាង​មុខ និង ចង្កៀង​ខាង​ក្រោយ​ រួម​ជា​មួយ​នឹង​ជម្រើស​អំពូល​ប្រភេទ HID (High-Intensity Discharge) ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​កែ​សម្រួល​បន្ថែម​ប្រព័ន្ធ​ប្រាប់​ទិស​ដៅ​ ហើយ​មាន​បន្ថែម​ជម្រើស​ពណ៌​​ក្រហម​សម្រាប់​រូបរាង​ខាង​ក្រៅ។ ក្រៅ​ពី​ចំណុច​ទាំង​នេះ​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​ ដូច​គ្នា​នឹង​ស៊េរី​ឆ្នាំ​ ១៩៩៩ ដែរ។

​​​​​​​ស៊េរី​ឆ្នាំ​ ២០០៣

Lexus RX 300ស៊េរី​ថ្មី​ឆ្នាំ​ ២០០៣ បាន​បង្ហាញ​ខ្លួន​​លើ​ទីផ្សារ​អឺរ៉ុប​ និង អាស៊ាន​​ នៅ​ដើម​ឆ្នាំ​ ២០០៣ ផលិត​នៅ​ប្រទេស​ជប៉ុន។ RX 300 ស៊េរី​នេះ​មាន​តែ​ជម្រើស​​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ (All-Wheel-Drive) តែ​ប៉ុណ្ណោះ ដោយ​មាន​ម៉ាស៊ីន​ V6 ទំហំ​ ៣,០ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ២២០ សេះ។ ក្រៅ​ពី​ប្រព័ន្ធ​បើកបរ​ស៊េរី​ឆ្នាំ​ ២០០៣ នេះ​មិន​មាន​​កន្លែងណា​ទៀត​ដែល​ខុស​គ្នា​ពី​ស៊េរី​ឆ្នាំ​ ១៩៩៩ និង ឆ្នាំ ២០០០ នោះ​ឡើយ៕

Related Posts:

  • រថយន្ត​មួយ​ទឹក​ពេញ​និយម​ ៨ ម៉ូដែល មួយ​ណា​ស៊ី​សាំង​តិច​ជាង​គេ? ​​​​​ការ​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹក​ជា​ជម្រើស​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ការ​ទិញ​រថយន្ត​ស៊េរី​ថ្មីៗ។ និយាយ​ពី​រថយន្ត​មួយ​ទឹក​នេះ​ដែរ​ មាន​រថយន្ត​ ១០ ម៉ូដែល​ទទួល​បាន​ការ… Read More
  • Lexus មួយ​ទឹក Half និង Full Option ខុស​គ្នា​ម៉េច​ខ្លះ? នៅ​ក្នុង​ទីផ្សារ​រថយន្ត​​មួយ​ទឹក​​​មាន​​ការ​​ពេញ​និយម​​ច្រើនពី​ពលរដ្ឋ​​ទូទៅ ​ក៏​​ព្រោះ​តែ​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ ស្រប​តាម​ការ​រស់នៅ​របស់​ពលរដ្ឋ​។ ក្នុង​នោះ​រថយន្ត​ម៉ាក Lexus មាន​ទីផ្សារ​ប្រើប្រាស់​ច្រើន​​ជាង​គេ។ រថ… Read More
  • តម្លៃ​រថយន្ត Lexus RX ជា​ត្រកូល​​នៃ​ម៉ាក​ Lexus ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ ចាប់​ពី​ស៊េរី​ទាប​ ដល់​ស៊េរី​ខ្ពស់។ ចំណុច​លេច​ធ្លោ​របស់​រថយន្ត​​នេះ​គឺ​មាន​ប្រណិត​ភាព​ខ្ពស់​ប៉ុន្តែ​​មាន​តម្លៃ​ធូរ​ថ្លៃ។ ​នេះ​បើ​ធៀប​នឹង​ពពួក SUV ​ប្រណិតៗ​ដទៃ​ទៀ… Read More
  • difference between Lexus RX 330, Lexus RX 300, Lexus RX 350, and Lexus RX 400? The difference between the RX 330, 300, 350, and 400h is engine size. The numbers signify how big the engine is. Take, for example, the 350. Move the decimal to the left two places and that's how big the engine is (3.5 l… Read More
  • រថយន្ត​ត្រកូល Lexus Lexus LS Lexus LS 600h L Overview Manufacturer Lexus (Toyota) Also called Toyota Celsior (Japan; 1989–2006) Production May 1989 – present Assembly Japan: Tahara, Aichi Body and chassis Class Full-… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget