គ្មានប្រព័ន្ធកុំព្យូទ័រណា
ដែលអាចទប់ស្កាត់ពីការចម្លងមេរោគបាន ១០០ ភាគរយនោះទេ
លុះត្រាតែមានកម្មវិធីកម្ចាត់មេរោគជាជំនួយការ។
ថ្ងៃនេះមកស្គាល់កំពូលកម្មវិធីកម្ចាត់មេរោគទាំង ១០
ដែលកំពុងពេញនិយមមានគេប្រើច្រើនបំផុតក្នុងពិភពលោក។
១.Symantec: (អាមេរិក)
Symantec ជាកម្មវិធីកម្ចាត់មេរោគដ៏ល្បីល្បាញបង្កើតឡើងដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ ក្រោយការបង្កើតឡើងជាង ២០ ឆ្នាំ កម្មវិធីនេះផ្តល់ជូនអ្នកប្រើប្រាស់នូវដំណោះស្រាយកិច្ចការពារប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិត សម្រាប់កុំព្យូទ័រ Windows។
បច្ចុប្បន្នអាចគាំទ្របានទាំងនៅលើ Windows 8 ហើយមុខងារពិសេសគឺកម្ចាត់មេរោគដែលលាក់ទុក។
២.Kaspersky: (រុស្សី)
បង្កើតឡើងដោយក្រុមហ៊ុន Kaspersky Lab ស្ថិតក្នុងទីក្រុងម៉ូស្កូ ប្រទេសរុស្សី។ ភាគច្រើនគេប្រើកម្មវិធីមួយនេះ សម្រាប់ការទប់ស្កាត់ការពារនៃមេរោគចម្លងចេញពីប្រព័ន្ធ Online នៃធនាគារ និងផ្សារអីវ៉ាន់ Online។
៣.Microsoft Security Essentials: (អាមេរិក)
កម្មវិធីនេះសម្រិតសម្រាំងឡើងដោយក្រុមហ៊ុន Microsoft ហើយដាក់ឱ្យប្រើប្រាស់ឥតគិតថ្លៃ។ ដំណើរការបានល្អក្នុងការសម្អាតមេរោគទាំងនៅលើកុំព្យូទ័រឯកជន និងប្រភេទអាជីវកម្មតូចធំ។ សរុបមកគេនៅតែទទួលស្គាល់ ថាវាធ្វើការបានល្អមិនចាញ់ប្រភេទកម្មវិធីដាក់លក់ផ្សេងទៀតនោះទេ។
៤.AVG:( ឆេក)
បង្កើតឡើងដោយក្រុមហ៊ុនរបស់សាធារណៈរដ្ឋឆែក អាចប្រើប្រាស់បានទាំងនៅលើប្រព័ន្ធ Windows, Mac OS, និង Android (ទូរសព្ទ)។ ភាគច្រើនគេប្រើវាសម្រាប់កុំព្យូទ័រមានម៉ាស៊ីនតូច ព្រោះទំហំផ្ទុកមិនស៊ីធំដូចកម្មវិធីដទៃ។
៥.ESET:(ស្លូវាគី)
បង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសស្លូវ៉ាគីនាឆ្នាំ ១៩៩២។ កម្មវិធីមួយនេះ គឺដំណើរការបានលឿនបំផុត ហើយមិនមានបញ្ហាដល់ល្បឿនម៉ាស៊ីននោះទេ។ ESET ផ្តល់កំណែអាប់ដែតថ្មីៗ ជារឿយៗ ក្នុងកិច្ចការពារប្រព័ន្ធកុំព្យូទ័ររបស់អ្នកឱ្យបានកាន់តែប្រសើរ។ អ្នកប្រើភាគច្រើនផ្ដល់មតិថាវាងាយស្រួលប្រើប្រាស់។
៦.McAfee: (អាមេរិក)
បង្កើតឡើងដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាប់ជាកំពូលកម្មវិធីកម្ចាត់មេរោគដ៏ល្បីល្បាញមួយ។ ជាកម្មវិធីដាក់លក់ មិនមែន Free នោះទេ ប៉ុន្តែមុខងារពិសេសៗរបស់វា មានដូចជាការប្រាប់ឱ្យដឹងជាមុន នៃគេហទំព័រណាដែលត្រៀមចម្លងមេរោគចូលមកកុំព្យូទ័រ។
៧.Avast: (ឆេក)
បង្កើតឡើងដោយក្រុមហ៊ុនរបស់សាធារណរដ្ឋឆែក ដែលដាក់ឱ្យទាញយកឥតគិតថ្លៃ ហើយអាចកម្ចាត់មេរោគលើកុំព្យូទ័របានប្រមាណ ៩៨ ភាគរយ។ ដំណើរការទាំងនៅលើប្រព័ន្ធ Windows, iOS និង Android។ វាមិនស៊ីអង្គផ្ទុកចងចាំម៉ាស៊ីនធំនោះទេ។
៨.BitDefender:(រ៉ូម៉ានី)
បង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសរ៉ូម៉ានី ដោយមានបើកឱ្យទាញយកទាំងប្រភេទឥតគិតថ្លៃ និងដាក់លក់។ សម្រាប់ប្រភេទកម្មវិធី Free អាចធ្វើបានតែត្រឹមមុខងារស្កេនធម្មតាប៉ុណ្ណោះ ខុសពីប្រភេទដាក់លក់ ដែលមានមុខងារច្រើនលើសពីនោះ។ ដំណើរការទាំងនៅលើប្រព័ន្ធ Windows និង Mac។
៩.Panda Security: (អេស្ប៉ាញ)
បង្កើតឡើងដោយក្រុមហ៊ុនប្រទេសអេស្ប៉ាញ អំឡុងឆ្នាំ ១៩៩០។
កម្មវិធីនេះ អាចធ្វើការការពារនូវប្រព័ន្ធកុំព្យូទ័ររបស់អ្នក និង
Email ឱ្យមានសុវត្ថិភាព។
ទៀតសោតករណីបើអ្នកមានបញ្ហាទាក់ទងនឹងកម្មវិធីនោះ
អ្នកអាចទំនាក់ទំនងទៅក្រុមការងាររង់ចាំបម្រើអតិថិជនរបស់ពួកគេ
ដើម្បីជួយរកដំណោះស្រាយ។
១០.Avira: (អាល្លឺម៉ង់)
បង្កើតឡើងដោយក្រុមហ៊ុនប្រទេសអាល្លឺម៉ង់ មានមុខងារពិសេសកម្ចាត់មេរោគពីការចម្លងចេញនៃគេហទំព័រ។ អាចប្រើប្រាស់វាជាមួយនឹងការអាប់ដែតរហ័ស បន្ថែមនឹងភាពងាយស្រួលនៃការដំឡើង។

Symantec ជាកម្មវិធីកម្ចាត់មេរោគដ៏ល្បីល្បាញបង្កើតឡើងដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ ក្រោយការបង្កើតឡើងជាង ២០ ឆ្នាំ កម្មវិធីនេះផ្តល់ជូនអ្នកប្រើប្រាស់នូវដំណោះស្រាយកិច្ចការពារប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិត សម្រាប់កុំព្យូទ័រ Windows។
បច្ចុប្បន្នអាចគាំទ្របានទាំងនៅលើ Windows 8 ហើយមុខងារពិសេសគឺកម្ចាត់មេរោគដែលលាក់ទុក។
២.Kaspersky: (រុស្សី)

បង្កើតឡើងដោយក្រុមហ៊ុន Kaspersky Lab ស្ថិតក្នុងទីក្រុងម៉ូស្កូ ប្រទេសរុស្សី។ ភាគច្រើនគេប្រើកម្មវិធីមួយនេះ សម្រាប់ការទប់ស្កាត់ការពារនៃមេរោគចម្លងចេញពីប្រព័ន្ធ Online នៃធនាគារ និងផ្សារអីវ៉ាន់ Online។
៣.Microsoft Security Essentials: (អាមេរិក)

កម្មវិធីនេះសម្រិតសម្រាំងឡើងដោយក្រុមហ៊ុន Microsoft ហើយដាក់ឱ្យប្រើប្រាស់ឥតគិតថ្លៃ។ ដំណើរការបានល្អក្នុងការសម្អាតមេរោគទាំងនៅលើកុំព្យូទ័រឯកជន និងប្រភេទអាជីវកម្មតូចធំ។ សរុបមកគេនៅតែទទួលស្គាល់ ថាវាធ្វើការបានល្អមិនចាញ់ប្រភេទកម្មវិធីដាក់លក់ផ្សេងទៀតនោះទេ។
៤.AVG:( ឆេក)

បង្កើតឡើងដោយក្រុមហ៊ុនរបស់សាធារណៈរដ្ឋឆែក អាចប្រើប្រាស់បានទាំងនៅលើប្រព័ន្ធ Windows, Mac OS, និង Android (ទូរសព្ទ)។ ភាគច្រើនគេប្រើវាសម្រាប់កុំព្យូទ័រមានម៉ាស៊ីនតូច ព្រោះទំហំផ្ទុកមិនស៊ីធំដូចកម្មវិធីដទៃ។
៥.ESET:(ស្លូវាគី)

បង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសស្លូវ៉ាគីនាឆ្នាំ ១៩៩២។ កម្មវិធីមួយនេះ គឺដំណើរការបានលឿនបំផុត ហើយមិនមានបញ្ហាដល់ល្បឿនម៉ាស៊ីននោះទេ។ ESET ផ្តល់កំណែអាប់ដែតថ្មីៗ ជារឿយៗ ក្នុងកិច្ចការពារប្រព័ន្ធកុំព្យូទ័ររបស់អ្នកឱ្យបានកាន់តែប្រសើរ។ អ្នកប្រើភាគច្រើនផ្ដល់មតិថាវាងាយស្រួលប្រើប្រាស់។
៦.McAfee: (អាមេរិក)

បង្កើតឡើងដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលជាប់ជាកំពូលកម្មវិធីកម្ចាត់មេរោគដ៏ល្បីល្បាញមួយ។ ជាកម្មវិធីដាក់លក់ មិនមែន Free នោះទេ ប៉ុន្តែមុខងារពិសេសៗរបស់វា មានដូចជាការប្រាប់ឱ្យដឹងជាមុន នៃគេហទំព័រណាដែលត្រៀមចម្លងមេរោគចូលមកកុំព្យូទ័រ។
៧.Avast: (ឆេក)

បង្កើតឡើងដោយក្រុមហ៊ុនរបស់សាធារណរដ្ឋឆែក ដែលដាក់ឱ្យទាញយកឥតគិតថ្លៃ ហើយអាចកម្ចាត់មេរោគលើកុំព្យូទ័របានប្រមាណ ៩៨ ភាគរយ។ ដំណើរការទាំងនៅលើប្រព័ន្ធ Windows, iOS និង Android។ វាមិនស៊ីអង្គផ្ទុកចងចាំម៉ាស៊ីនធំនោះទេ។
៨.BitDefender:(រ៉ូម៉ានី)

បង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសរ៉ូម៉ានី ដោយមានបើកឱ្យទាញយកទាំងប្រភេទឥតគិតថ្លៃ និងដាក់លក់។ សម្រាប់ប្រភេទកម្មវិធី Free អាចធ្វើបានតែត្រឹមមុខងារស្កេនធម្មតាប៉ុណ្ណោះ ខុសពីប្រភេទដាក់លក់ ដែលមានមុខងារច្រើនលើសពីនោះ។ ដំណើរការទាំងនៅលើប្រព័ន្ធ Windows និង Mac។
៩.Panda Security: (អេស្ប៉ាញ)

១០.Avira: (អាល្លឺម៉ង់)

បង្កើតឡើងដោយក្រុមហ៊ុនប្រទេសអាល្លឺម៉ង់ មានមុខងារពិសេសកម្ចាត់មេរោគពីការចម្លងចេញនៃគេហទំព័រ។ អាចប្រើប្រាស់វាជាមួយនឹងការអាប់ដែតរហ័ស បន្ថែមនឹងភាពងាយស្រួលនៃការដំឡើង។
0 comments:
Post a Comment