June 25, 2017
លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា
Facebook តែងប្រាប់ទីកន្លែងលោកអ្នកកំពុងឋិតនៅ
ឬទើបធ្វើដំណើរទៅដល់ទៅកាន់មិត្តភក្តិ ឬ Friends ដែលនៅជិតៗលោកអ្នក
ប្រសិនបើវាទទួលបានសិទ្ធធ្វើរឿងនេះជាលើកដំបូងនោះ។
នេះគឺជាមុខងារ Nearby Friends ដែលក្រុមហ៊ុនបណ្តាញសង្គមយក្សបានដាក់ចេញតាំងពីឆ្នាំ ២០១៤ មកម្លេះ។ ម្លោះហើយ បើលោកអ្នកព្រួយបារម្ភអំពីឯកជនភាពរបស់ខ្លួន មិនចង់ឱ្យអ្នកដទៃ ពិសេសជនចំឡែកៗដែលពួកគេក៏អាចជា Friend ក្នុង Facebook ដែរនោះ ដឹងថាខ្លួនកំពុងឋិតនៅទីណាទេ អាចបិទវាចោលបានតាមវិធីខាងក្រោម។

របៀបអនុវត្ត៖

- - ជាដំបូង សូមបើកកម្មវិធី Facebook នៅលើទូរសព្ទ Android ឬ iPhone របស់លោកអ្នក
- - បន្ទាប់មក ចូលទៅកាន់មឺនុយ Settings (សញ្ញាត្រេបី) រួចជ្រើសយក Nearby Friends។ បញ្ជាក់: មុខងារនេះ នឹងកំពុងបិទបើលោកអ្នកមិនធ្លាប់អនុញ្ញាតឱ្យ Facebook ប្រើវានៅទីកន្លែងដំបូងម្តងណាទេនោះ។ ផ្ទុយទៅវិញ លោកអ្នកនឹងឃើញបញ្ជីឈ្មោះ Friend ដែលឋិតនៅក្បែរក្នុងគម្លាតណាមួយខ្លួនជាហូរហែ។
- - បន្ទាប់មកទៀត សូមចុចលើប៊ូតុង Settings (រូបស្ពឺ) នៅខាងលើជ្រុងខាងស្តាំ ហើយទាញកុងតាក់បិទត្រង់មុខងារ Nearby Friends
- - ជាចុងក្រោយ សូមជ្រើសយក Turn off Nearby Friends ដើម្បីបិទវារហូតដល់លោកអ្នកធ្វើការបើកវិញ ឬចុចលើជម្រើសផ្អាកក្នុងរយ:ពេលមួយ: មួយម៉ោង រហូតដល់ម៉ោង ៨ ស្អែក ឬ ២៤ ម៉ោង៕

0 comments:
Post a Comment