ប្រព័ន្ធទូរសព្ទដៃនាពេលបច្ចុប្បន្ន
សម្បូរណាស់ហើយរបៀបឆែកក៏ខុសៗគ្នាដែរ
ប៉ុន្តែដែលគួរឲ្យបារម្មណ៍នោះគឺលេខទូរសព្ទដៃខ្លួនឯង
ដែលប្រើរាល់ថ្ងៃ តែអត់ចាំសោះ។
ពេលនេះ Sabay លើកយកប្រព័ន្ធទូរសព្ទដៃដែលប្រិយមិត្តពេញនិយមមួយចំនួនមកបង្ហាញដូចខាងក្រោម៖
១) ក្រុមហ៊ុន Cellcard មានប្រព័ន្ធក្បាលលេខទូរសព្ទដូចជា 011, 012, 017, 061, 076, 077, 078, 085, 089, 092, 095, 099 ដោយគ្រាន់តែចុច *1# ឬ *2# ឬ *3# ។
២) ក្រុមហ៊ុនSmart មានប្រព័ន្ធក្បាលលេខទូរសព្ទដូចជា 010, 015, 016, 070, 081, 086, 087, 093, 096, 098 ដោយគ្រាន់តែចុច *2# ឬ *887# ឬ *400# ។
៣) ក្រុមហ៊ុន Metfone មានប្រព័ន្ធក្បាលលេខទូរសព្ទដូចជា 031, 060, 066, 067, 068, 071, 088, 090, 097 ដោយគ្រាន់តែចុច *99# ឬ 99 ឬ *88# ។
៤) ក្រុមហ៊ុន qb មានប្រព័ន្ធក្បាលលេខទូរសព្ទដូចជា 013, 080, 083, 084 ដោយគ្រាន់តែចុច Call ជាការស្រេច ។
៥) ក្រុមហ៊ុន Seatel មានប្រព័ន្ធក្បាលលេខទូរសព្ទតែមួយទេគឺ 018 ដោយគ្រាន់តែចុច Call ដូចគ្នា។
៦) ក្រុមហ៊ុន CooteL មានប្រព័ន្ធក្បាលលេខទូរសព្ទតែមួយទេគឺ 038 ដោយគ្រាន់តែចុច Call ដូចគ្នា។
តោះ! សាកល្បងទាំងអស់គ្នា
0 comments:
Post a Comment