បច្ចុប្បន្ន Facebook Instant Article
ជាវិធីសាស្ត្ររកលុយដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់
Facebook ជាច្រើន ដោយ Facebook
បានបើកដំណើរការមុខងារនេះកាលពីខែមេសាឆ្នាំទៅ
សម្រាប់អ្នកចេញផ្សាយព័ត៌មាន (Publisher)ទាំងឡាយ។ ជាមួយ Instant
Article នេះ Publisher
អាចធ្វើឲ្យអត្ថបទលើវិបសាយរបស់ខ្លួនបើកចេញមកបានកាន់តែលឿននៅលើ
Facebook។
តាមពិតទៅ Instant Article នេះបានចាប់ដំណើរការតាំងពីខែឧសភា ឆ្នាំ ២០១៥ សម្រាប់ក្រុម Publisher មួយចំនួនតូចប៉ុណ្ណោះ ទើបតែខែមេសា ឆ្នាំ ២០១៦ ទើបដាក់ឲ្យប្រើប្រាស់ទូលំទូលាយ។ តទៅនេះនឹងបង្ហាញខ្លះៗពីអ្វីអ្នកគួរដឹងទាក់ទងនឹង Facebook Instant Article ៖
១. ដំណើរការ Instant Article
ពេលបើក Facebook តាមទូរសព្ទអ្នកនឹងឃើញអត្ថបទដែលមានរូបសញ្ញារន្ទះបាញ់ ដែលនេះជាសញ្ញាតំណាងថាបានប្រើ Instant Article ហើយនៅពេលដែលចុចលើអត្ថបទនោះវាបើកបង្ហាញចេញលឿនជាងការបើកតាមវិបសាយធម្មតា ទោះបីអ៊ីនធឺណិតទូរសព្ទដើរយឺតក្ដី។ Facebook លើកឡើងថាល្បឿនបើកចេញគឺលឿនជាងវិបសាយដល់ទៅ ១០ ដង។
២. តើ Publisher អាចរកលុយតាម Instant Article បែបណា?
Publisher អាចរកចំណូលពី Instant Article តាមរយៈផ្ទាំងពាណិជ្ជកម្ម (Ads) ដែលបង្ហាញក្នុងអត្ថបទ។ ប្រសិនបើ Publisher មានអ្នកជួល Ads ផ្ទាល់ខ្លួននោះពួកគេអាចទទួលបានកម្រៃ ១០០% ពីការគិតកម្រៃលើការជួល Ads នេះ។ ប៉ុន្តែករណី Publisher មិនមានអ្នកជួល Ads ផ្ទាល់ខ្លួនទេនោះ ពួកគេអាចប្រើប្រាស់ Ads របស់ Facebook ដែលមានស្រាប់ក្នុង Instant Article ដោយករណីនេះ Facebook យកកម្រៃ ៣០% ដែលទទួលបានពីការជួល Ads ហើយ Publisher ទទួលបាន ៧០%។
៣. Publisher អាចបង្កើត Instant Article តាមណា?
Publisher អាចបម្លែងអត្ថបទពីវិបសាយរបស់ខ្លួនទៅជា Instant Article លើ Facebook តាមរយៈការប្រើ RSS Feed ឬ API។ ប្រព័ន្ធរៀបចំរបស់ Facebook នឹងបម្លែងពី RSS Feed ឬ API ដែលមានព័ត៌មានទាំងស្រុងនៃអត្ថបទមួយ ទៅជា Format របស់ Instant Article បាន។
បច្ចុប្បន្នប្រព័ន្ធវិបយសាល្បីៗជាច្រើនរួមមាន Wordpress, Drupal និង Medium មាន Plug-In របស់ Instant Article នេះស្រាប់ ដែលងាយស្រួលក្នុងការបម្លែងអត្ថបទធម្មតាទៅជា Instant Article សម្រាប់បង្ហោះលើ Facebook។
៤. តើ Publisher គួរប្រើ Instant Article នេះឬអត់?
ចំពោះ Publisher ដែលចង់ឲ្យប្រិយមិត្តរបស់ខ្លួនអាចបើកព័ត៌មានបានលឿន រហ័ស និង ងាយស្រួលការគួរប្រើ Instant Article ព្រោះជាជម្រើសដ៏ល្អបំផុតដែលផ្ដល់ឲ្យពីសំណាក់បណ្ដាញទំនាក់ទំនងសង្គមយក្ស៕
0 comments:
Post a Comment