Sabay បានទទួលសំណួរពីប្រិយមិត្តជុំវិញ iPhone
នៅពេលដែលទម្លាក់ (Downgrade) ពី iOS 11 Beta មកវិញ ជាប់គាំងត្រឹមរូប
iTunes តើគួរធ្វើបែបណា? ចម្បងជាដើមចោទនៃបញ្ហានោះ គឺមាន ២ រវាង
Software និង Hardware។
+ការដោះស្រាយតាមរយៈ Software
- - ត្រូវប្រាកដចិត្តថាកម្មវិធី iTunes របស់អ្នកជាជំនាន់ចុងក្រោយបង្អស់ (ចុចទាញយក iTunes នៅត្រង់នេះ
- - ទម្លាក់ដោយប្រើប្រាស់កំណែ Firmware នៃ iOS 10.3.2 ព្រោះ iOS 10.3.1 ក្រុមហ៊ុន Apple បានផ្អាកចោលហើយ (ទាញយក Firmware នៅត្រង់នេះ
- - ករណីបើជាប់ត្រឹម iTunes ឫហៅថាមុខងារ Recovery Mode អ្នកអាចសាកល្បងប្ដូរមកកាន់មុខងារ DFU Mode វិញ ដោយចុច Home + Power ដល់ងងឹតអេក្រង់ ហើយចុចម្ដងទៀតប្រមាណ ៥ វិនាទី ដកដៃពីប៊ូតុង Power រក្សាម្រាមដៃលើប៊ូតុង Home ដល់ងងឹតអេក្រង់ឈឹង (សម្រាប់ iPhone 5s ដល់ iPhone 6s) ឫចុច Volume Down + Power ដល់ងងឹតអេក្រង់ ហើយចុចម្ដងទៀតប្រមាណ ៥ វិនាទី ដកដៃពីប៊ូតុង Power រក្សាម្រាមដៃលើប៊ូតុង Volume Down ដល់ងងឹតអេក្រង់ឈឹង (សម្រាប់ iPhone 7/7 Plus) សឹម Downgrade សារជាថ្មី
+ការដោះស្រាយតាមរយៈ Hardware
- - តាមបទពិសោធន៍របស់ Sabay ផ្ទាល់ ជួនកាលអាចមកពីខ្សែ USB ដែលយើងប្រើនៅពេល Downgrade នោះដែរ ម្ល៉ោះហើយបើអាចសូមសាកល្បងដូរខ្សែ (គួរប្រើខ្សែ Original) ហើយ Downgrade ម្ដងទៀត
- - វិធីចុងក្រោយ សូមពិនិត្យមើល Code Error លើកុំព្យូទ័រ នៅពេលដែលវាដំណើរការបានមួយភ្លែត មុននឹងលោតចូលផ្ទាំងរូប iTunes (ឧទាហរណ៍: Error 1,3,10,12,1002,1004,1011 ជាដើម)
0 comments:
Post a Comment